អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលឪពុកកូន គឺ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បើកចិត្តទទួលយកមតិកែលម្អ របស់ក្រុមបញ្ញវន្ត និងពលរដ្ឋ ដើម្បីកែប្រែកំហុសមួយចំនួនដែលធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងត្រូវបានប្រទេសជិតខាងឈ្លានពានទឹកដីអស់ជាច្រើនទីតាំង។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានប្រតិកម្មបែបឌឺដង និង ស្ដីបន្ទោស មកលើបញ្ញវន្តមួយចំនួនដែលរិះគន់ រដ្ឋាភិបាលត្រកូល«ហ៊ុន»ជុំវិញអំពើពុករលួយ រឿងមន្ត្រីអែបអប និងបញ្ហាវិស័យការពារជាតិ ដែលគ្មានការធ្វើទំនើបកម្មឱ្យបានត្រឹមត្រូវ ទើបធ្វើ សង្គ្រាមចាញ់ប្រៀបថៃ។
អ្នករាយការណ៍ពិសេសអ.ស.បគ្រោងចុះជួបជនភៀសសឹកកម្ពុជា និងពិនិត្យស្ថានភាពព្រំដែនកម្ពុជា-ថៃ
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ធ្វើកិច្ចសហប្រតិបត្តិការពេញលេញជាមួយតំណាងពិសេសអង្គការសហប្រជាជាតិ ដើម្បីរកប្រយោជន៍ឱ្យប្រទេសកម្ពុជា





