ពលរដ្ឋខ្មែរមួយចំនួនដែលធ្លាប់ត្រូវបណ្ដាញឧក្រិដ្ឋជនបង្រៀនឱ្យធ្វើការងារជាអ្នកឆបោកតាមអនឡាញកំពុងក្លាយជាគោលដៅបង្ក្រាបរបស់សមត្ថកិច្ច បន្ទាប់ពីពួកគាត់បង្ខំចិត្តបន្តប្រតិបត្តិការឆបោកតាមអនឡាញនៅតាមផ្ទះ ឬបន្ទប់ជួល។ អ្នកធ្លាប់ធ្វើការក្នុងវិស័យនេះឱ្យដឹងថា អតីតបុគ្គលិកឆបោកតាមអនឡាញមួយចំនួនដែលបាត់បង់ការងារ ក៏បានធ្លាក់ខ្លួនប្រព្រឹត្តអំពើឆក់ប្លន់ជាដើម។
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






