តើការឈ្លក់វង្វេងនឹងអត្ថបទបញ្ញវន្តថៃរបស់លោក ហ៊ុន សែន ជួយដោះស្រាយបញ្ហាទឹកដីដែរឬទេ?

    0
    14

    ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានគំរាមកំហែង និងបញ្ជាឱ្យអាជ្ញាធរចាប់ពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារជាបន្តបន្ទាប់ ដើម្បីបំបិទមាត់ពួកគេមិនឱ្យបញ្ចេញមតិអំពីបញ្ហាព្រំដែន។ ប៉ុន្តែក្នុងពេលជាមួយគ្នា លោកបានចែករំលែកជាបន្តបន្ទាប់នូវអត្ថបទវិភាគរបស់បញ្ញវន្តថៃ ដែលរិះគន់យោធា និងរដ្ឋាភិបាលថៃ ជុំវិញការប្រើកម្លាំងយោធាក្នុងវិវាទព្រំដែនជាមួយកម្ពុជា បើអត្ថបទទាំងនោះមានចំណុចលើកមុខមាត់របបរបស់លោក។ ជាឧទាហរណ៍ កាលពីថ្ងៃទី ២១ កក្កដា លោកបានចែករំលែកអត្ថបទមួយដែលនិយាយថា «សង្គ្រាមបានធ្វើឱ្យរបបដឹកនាំរបស់កម្ពុជាកាន់តែរឹងមាំ» «ការទូតរបស់ថៃសព្វថ្ងៃហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជាឬក៏កំពុងលេងល្បែងដែលកម្ពុជាបានកំណត់» និងថា «កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត» ជាដើម។ តើការឈ្លក់វង្វេងរបស់លោក ហ៊ុន សែន ជាមួយនឹងអត្ថបទវិភាគរបស់បញ្ញវន្តថៃនេះ ជួយអ្វីខ្លះដល់កម្ពុជាក្នុងការដោះស្រាយបញ្ហាទឹកដីដែលកម្ពុជាបាត់បង់? តើការបើកលំហសេរីភាពបញ្ចេញមតិមានប្រយោជន៍បែបណាដល់ការដោះស្រាយបញ្ហាជាតិ?

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ