អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក ថម អែនឌ្រូស (Tom Andrews) បានលើកឡើងក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃថា តាមច្បាប់អន្តរជាតិ ជនភៀសសឹកខ្មែរជាង២ម៉ឺននាក់ ត្រូវត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំងពីកងទ័ពថៃ ចំណែករដ្ឋាភិបាលកម្ពុជាវិញ ក៏ត្រូវគោរពសិទ្ធិអ្នកបញ្ចេញមតិដែរ៕
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






