ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់ការគាំទ្ររយៈពេលវែងដល់ពលរដ្ឋភៀសសឹក ដោយអះអាងថា ការជួយមនុស្សធម៌គួរតែជាកាតព្វកិច្ចរបស់រដ្ឋ មិនមែនពឹងផ្អែកលើយុទ្ធនាការរៃអង្គាសម្តងម្កាលនោះទេ។ ការលើកឡើងនេះ ខណៈសហភាពសហព័ន្ធយុវជនកម្ពុជា ឬ ស.ស.យ.ក ដឹកនាំដោយកូនប្រុសពៅរបស់លោក ហ៊ុន សែន គ្រោងរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នៅថ្ងៃទី២៩ ខែសីហា ដើម្បីរៃអង្គាសថវិកា និងសម្ភារៈជួយពលរដ្ឋដែលកំពុងរស់នៅក្នុង «ភូមិរង់ចាំ»។
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






