ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក គ្រោងរៀបចំមហាបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី៧ ខែសីហា ដើម្បីបង្ហាញសាមគ្គីភាពជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






