តើទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចពាក់ព័ន្ធរឿងឧក្រិដ្ឋកម្មអនឡាញ ពិតជាបញ្ហាបុគ្គលមែនឬ?

    0
    10

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅពេលថ្មីៗនេះថា ទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់លើមហាសេដ្ឋីពីររូប ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជារបស់លោក គឺលោក លី យ៉ុងផាត់ និងលោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនោះ គឺជាបញ្ហាបុគ្គល។ លោកថា មានតែសេចក្ដីសម្រេចរបស់តុលាការទេ ទើបអាចដឹងថា នរណាខុស ឬនរណាត្រូវ ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា តើរបបដឹកនាំរបស់លោកនឹងមានវិធានការយ៉ាងណាទៅលើឧកញ៉ាទាំងពីររូបនេះនោះទេ។ តើការបកស្រាយបែបនេះ អាចធ្វើឱ្យប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញបានដែរឬទេ?

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ