សាច់ញាតិលោក សាន អឿន បានឈរយំ ក្រោយរង់ចាំតាំងពីថ្ងៃរហូតដល់យប់ ស្រាប់តែមន្ត្រីពន្ធនាគារមិនព្រមដោះលែងលោក តាមកាលកំណត់របស់តុលាការ។ លោក សាន អឿន បានអនុវត្តទោសគ្រប់ចំនួនរយៈពេល ០២ឆ្នាំ ពាក់ព័ន្ធនឹងការរិះគន់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ហើយត្រូវដោះលែងនៅថ្ងៃទី ០៧ ខែសីហា។ ក្រៅពីលោក សាន អឿន ក៏មានពលរដ្ឋ ២នាក់ទៀត ដែលត្រូវដោះលែងនៅថ្ងៃជាមួយគ្នា ប៉ុន្តែមន្ត្រីពន្ធនាគារមិនបានដោះលែងពួកគេឡើយ។ មេធាវីលើកឡើងថា ការឃុំកូនក្ដីរបស់ខ្លួនលើសកាលកំណត់ គឺជាការបង្ខាំងមនុស្សដោយខុសច្បាប់ និងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់៕
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






