ធនាគារចំនួន ៣ដែលធនាគារជាតិនៃកម្ពុជាទើបដកហូតអាជ្ញាប័ណ្ណថ្មីៗនេះ គឺសុទ្ធតែជាស្ថាប័នហិរញ្ញវត្ថុដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់ដែលបានមកអំពើឆបោកតាមអនឡាញ។ ធនាគារទាំងនោះរួមមាន ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) និងធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank)។ អ្នកឃ្លាំមើលលើកឡើងថា សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមដួលរលំ ហើយអ្នកវិនិយោគអន្តរជាតិនឹងគ្មានទំនុកចិត្តដោយសារតែប្រព័ន្ធធនាគារនៅកម្ពុជាបង្កើតឡើងសម្រាប់ប្រើប្រាស់ជាឧបករណ៍របស់បណ្ដាញឧក្រិដ្ឋជនលាងលុយកខ្វក់។
អង្គការអ្នកកាសែតគ្មានព្រំដែនអំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងអ្នកសារព័ត៌មានកម្ពុជាជាបន្ទាន់
អង្គការនេះ ចាត់ទុកការឃុំខ្លួន លោក លួត សុផល រយៈពេលប្រាំមួយខែមកហើយ នេះជាការសងសឹកទៅនឹងការរាយការណ៍របស់លោកអំពីបញ្ហាខ្វះខាតទឹកស្អាតដែលបានជះឥទ្ធិពលដល់កងទ័ពកម្ពុជា ក្នុងអំឡុងពេលជម្លោះព្រំដែន ជាមួយប្រទេសថៃ។






