ពលរដ្ឋរាប់រយគ្រួសារ នៅឃុំរលួសមានជ័យ ស្រុកអូរគ្រៀលសែនជ័យ ខេត្តក្រចេះ មិនហ៊ានចេញពីផ្ទះ ដើរស៊ីឈ្នួល និងចេញប្រកបរបរចិញ្ចឹមជីវិតឡើយ បន្ទាប់ពីក្រុមហ៊ុនចិន ឈ្មោះ ហ្រ្គេតវ័នឌើរ អេហ្គ្រីខលឈ័រ ឌឺវេឡូបមេន (Great Wonder Agriculture development) បានគំរាមឲ្យពួកគាត់រុះរើ និងដកផលដំណាំចេញ។ កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តក្រចេះ បានប្រកាសឲ្យក្រុមហ៊ុនចិន បញ្ឈប់ការឈូសឆាយ បន្ទាប់ពីពលរដ្ឋជាង៣០០គ្រួសារ បានដាក់ញត្តិតវ៉ាទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
មេដឹកនាំថៃនិយាយពីការចរចាសន្តិភាពជាមួយកម្ពុជាក្នុងវេទិកា UN តែយោធាបន្តឈ្លានពាន
អ្នកឃ្លាំមើលថា កាលើកឡើងរបស់មេដឹកនាំថៃ មានភាពផ្ទុយស្រឡះពីទង្វើ ព្រោះភាគីថៃបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន ២លើក និងកំពុងបន្តធ្វើសកម្មភាពកែប្រែភូមិសាស្ត្រក្នុងទឹកដីកម្ពុជានៅតាមព្រំដែនយ៉ាងសកម្ម។






