លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានៅតែគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ និងប្ដេជ្ញាដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនដោយសន្តិវិធី។ ការបញ្ជាក់ជំហរជាថ្មីទៀតរបស់លោក ហ៊ុន ម៉ាណែត នេះ ធ្វើឡើងក្នុងឱកាសខួប ១ ឆ្នាំនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ នៅថ្ងៃទី ២៦ តុលា ២០២៦។ ទោះជាយ៉ាងណា អ្នកតាមដានបញ្ហាព្រំដែនវាយតម្លៃថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់ដូចជាផ្ដេកផ្ដួលខ្លាំងទៅលើកិច្ចព្រមព្រៀងនេះ ទាំងដែលការពិតជាក់ស្ដែង សង្គ្រាមទ្រង់ទ្រាយធំបានផ្ទុះឡើងតែជាងមួយខែប៉ុណ្ណោះ ក្រោយមានកិច្ចព្រមព្រៀងនេះ ហើយទឹកដីកម្ពុជាជាច្រើនតាមបណ្ដោយព្រំដែនបានធ្លាក់ក្រោមការគ្រប់គ្រងរបស់យោធាថៃ។
សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងលោក យ៉ង ចាន់តារា ជាមួយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពីរឿងនេះដូចតទៅ៖






