សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ប្តេជ្ញាបម្រើប្រជាពលរដ្ឋ និងតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងចូលរួមជំរុញឱ្យមានដំណោះស្រាយវិបត្តិជាតិធំៗ ដូចជា វិបត្តិសេដ្ឋកិច្ច បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបញ្ហាបូរណភាពទឹកដីជាដើម។ ការប្រកាសប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពិធីសច្ចាប្រណិធានកាលពីថ្ងៃ២៥ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង។
នៅប្រទេសកម្ពុជាវិញ រដ្ឋសភាដែលស្ថិតក្រោមខ្សែញាក់ និងបម្រើប្រយោជន៍នយោបាយឱ្យរបបដឹកនាំនៃក្រុមគ្រួសារត្រកូលហ៊ុន បានចេញញត្តិថ្កោលទោសការបង្កើតសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដោយចាត់ទុកថា នេះជាទង្វើខុសច្បាប់ និងក្បត់ឧត្តមគតិរាស្ត្រ។
សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងលោក យ៉ង ចាន់តារា ជាមួយលោក ទេព មនោរម្យ ប្រធានសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស អំពីរឿងនេះដូចតទៅ៖






