ពលរដ្ឋចំនួន១១៧គ្រួសារ មកពីសហគមន៍ស្ទឹងកំបុត ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានទៅដាក់ញត្តិជាថ្មីទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យចេញបណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់។ ការដាក់ញត្តិជាថ្មីនេះ ដោយសារពលរដ្ឋទាំងនោះ កាន់តែព្រួយបារម្ភពីការបណ្ដេញចេញពីដី ដែលពួកគាត់អះអាងថា បានរស់នៅតាំងពីឆ្នាំ១៩៨០ ប៉ុន្តែត្រូវបានអាជ្ញាធរមូលដ្ឋានចោទប្រកាន់ថា រស់នៅលើដីផ្លូវសាធារណៈ៕
អ្នកវិភាគថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មិនអាចជួយលើមុខមាត់កម្ពុជាបាននោះទេ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសដោយមោទនភាពថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ព្រោះបង្ហាញថា កម្ពុជា មានសុខសន្តិភាព និងសុវត្ថិភាពខ្ពស់។







