សមាជិកសភាក្រៅប្រទេស ប្តេជ្ញាធ្វើការបម្រើប្រជាពលរដ្ឋ និងតស៊ូដើម្បីប្រជាធិបតេយ្យ

    0
    4

    ក្រុមសមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេស បានប្រកាសប្តេជ្ញាធ្វើការបម្រើប្រជាពលរដ្ឋ និងតស៊ូមតិ ដើម្បីលទ្ធិប្រជាធិប​តេយ្យនៅក្នុងប្រទេសកម្ពុជា ព្រមទាំងចូលរួមជំរុញឲ្យមានដំណោះស្រាយវិបត្តិជាតិធំៗ ដូចជាវិបត្តិសេដ្ឋកិច្ច បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបញ្ហាបូរណភាពទឹកដីជាដើម។ ពួកគាត់ អះអាងថា នឹងខិតខំបំពេញការងារឲ្យសកម្ម មិនដូចក្រុមសមាជិកសភានៃរបបក្រុងភ្នំពេញ ដែលទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ជាច្រើនពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ តែអសកម្មនោះឡើយ។ ការប្រកាសប្តេជ្ញាបែបនេះ គឺបន្ទាប់ពីសមាជិកសភាពលរដ្ឋខ្មែរនៅក្រៅប្រទេសចំនួន៤៧រូបដែលទើបជាប់ឆ្នោត បានធ្វើពិធីសច្ចាប្រណិធានកាលពីថ្ងៃ២៥ ខែតុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង​។ ក្នុងពិធីនោះ ក្រុមសមាជិកសភាក្រៅប្រទេស ក៏បានបោះឆ្នោតជ្រើសរើសប្រធានសភាមួយរូប គឺលោក ទេព មនោរម្យ ព្រមទាំងអនុប្រធានសភាពីររូប គឺលោក អ៊ិន ហេមរ៉ា និងកញ្ញា ឈឿន សុខនីន។ ក្រៅពីនេះ សភាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានបោះឆ្នោតផ្តល់សុពលភាពរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា​ ដែលមានលោក សម រង្ស៊ី ជាប្រមុខដឹកនាំ ផងដែរ។

    លោក ថា ថៃ មានសេចក្តីរាយការណ៍រឿងនេះដូចតទៅ៖

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ