ប្រជាពលរដ្ឋនៅសហគមន៍ស្អាងភ្នំ ស្ថិតនៅតំបន់ជិតព្រលានយន្តហោះ ក្នុងស្រុកស្អាង ខេត្តកណ្ដាល កំពុងបារម្ភពីការបាត់បង់ដីធ្លី និងលំនៅឋាន ព្រមទាំងភ័យខ្លាចថា អាចប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ដោយសារពួកគាត់មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នៅឡើយ ទោះបីជាបានរស់នៅលើដីនេះ អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។ប្រជាពលរដ្ឋទាំងនេះអះអាងថា ពួកគាត់បានដាក់ញត្តិ និងស្នើសុំប្លង់កម្មសិទ្ធិដីធ្លីជាច្រើនលើកមកហើយ ដោយអំពាវនាវដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឱ្យពន្លឿនការវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ ដើម្បីធានាសិទ្ធិរស់នៅ និងបញ្ចប់ក្តីបារម្ភពីការបាត់បង់លំនៅឋាននាពេលអនាគត។
អ្នកឃ្លាំមើលរិះគន់ លោក ហ៊ុន សែន រឿងប្រាប់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតឱ្យលក់ទូរស័ព្ទដើម្បីទិញអាហារ
ការលើកឡើងនេះ ក្រោយពីមានពលរដ្ឋម្នាក់ បានចូលទៅបញ្ចេញមតិ នៅលើគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន ដោយសរសេរត្អូញត្អែរថា ស្របពេលលោក ហ៊ុន សែន កំពុងសប្បាយចិត្ត លោកកំពុងតែដេកដាច់បាយ ប៉ុន្តែលោក ហ៊ុន សែន បែរជាឲ្យគាត់លក់ទូរស័ព្ទ ដើម្បីទិញអាហារហូបខ្លួនឯងទៅវិញ។





