ក្រុមគ្រួសារមេដឹកនាំកម្ពុជាបង្ហាញភាពរីករាយ ខណៈពលរដ្ឋជាច្រើនកំពុងរស់នៅក្នុងស្ថានភាពលំបាកវេទនា

    0
    29
    លោក ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

    ធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងក្រុមគ្រួសារ ព្រមទាំងគ្រួសារមន្ត្រីកំពូលៗមួយចំនួនទៀតផង បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូ និងរូបថតជាច្រើននៅលើបណ្ដាញសង្គម ដែលបង្ហាញពីភាពរីករាយ ព្រមទាំងការប្រើប្រាស់សម្លៀកបំពាក់ និងគ្រឿងអលង្ការប្រណីតៗថែមទៀត។ ពលរដ្ឋខ្លះបានបញ្ចេញមតិពេញចិត្ត ប៉ុន្តែអ្នកខ្លះទៀតក៏បានរិះគន់ថា មេដឹកនាំកម្ពុជាកំពុងបង្កើតភាពសប្បាយរីករាយ ទាំងដែលពលរដ្ឋជាច្រើកំពុងរស់នៅក្នុងស្ថានភាពយ៉ាងលំបាក។

    សូមលោកអ្នកនាងទស្សនាបទសម្ភាសជាមួយប្រធានស្ថាបនិកគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស លោក សេង សុភ័ណ្ឌ អំពីរឿងនេះ ដូចតទៅ៖

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ