ពលរដ្ឋសហគមន៍ស្អាងភ្នំបារម្ភខ្លាចបាត់បង់ដីធ្លី និងត្រូវបណ្ដេញចេញដោយបង្ខំ

    0
    26

    ប្រជាពលរដ្ឋនៅសហគមន៍ស្អាងភ្នំ ស្ថិតនៅតំបន់ជិតព្រលានយន្តហោះ ក្នុងស្រុកស្អាង ខេត្តកណ្ដាល កំពុងបារម្ភពីការបាត់បង់ដីធ្លី និងលំនៅឋាន ព្រមទាំងភ័យខ្លាចថា អាចប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ដោយសារពួកគាត់មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នៅឡើយ ទោះបីជាបានរស់នៅលើដីនេះ អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។ប្រជាពលរដ្ឋទាំងនេះអះអាងថា ពួកគាត់បានដាក់ញត្តិ និងស្នើសុំប្លង់កម្មសិទ្ធិដីធ្លីជាច្រើនលើកមកហើយ ដោយអំពាវនាវដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឱ្យពន្លឿនការវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ ដើម្បីធានាសិទ្ធិរស់នៅ និងបញ្ចប់ក្តីបារម្ភពីការបាត់បង់លំនៅឋាននាពេលអនាគត។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ