មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា អះអាងកាលពីពេលថ្មីៗ នេះថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្មានវត្តមាននៅកម្ពុជាតទៅទៀតនោះទេ ក្រោយពីអាជ្ញាធរបានបោសសម្អាតទីតាំងឆបោកជិត ៨ រយទីតាំង (៧៩៣) នៅទូទាំងប្រទេស។ ក្នុងនោះ សមត្ថកិច្ចបានជួយសង្គ្រោះ និងបញ្ជូនជនបរទេសសរុបជិត ៦ ម៉ឺននាក់ត្រឡប់ទៅប្រទេសកំណើតវិញ ខណៈជនបរទេសជាង ៣ ពាន់នាក់ កំពុងជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារតាមនីតិវិធីតុលាការ ដោយរងការចោទថា ជាអ្នកពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោកតាមអនឡាញ។
តើការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលនេះ អាចជឿជាក់បានដល់កម្រិតណាដែរ?
សូមលោកអ្នកនាង ទស្សនាបទសម្ភាសជាមួយប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា អំពីរឿងនេះ ដូចតទៅ៖






