https://youtu.be/XPDUd0B-M9Aក្រុមយុវជនដែលខ្លះជាសិស្សនិស្សិតនៅទីក្រុងភ្នំពេញ នាំគ្នាជួយរៀបចំកញ្ចប់ជំនួយ ដែលទទួលបានពីសប្បុរសជននានា ដើម្បីដឹកទៅចែកជួនក្រុមពលរដ្ឋភៀសសឹកនៅតាមព្រំដែន និងក្រុមកងទ័ព ដែលកំពុងតស៊ូប្រយុទ្ធទប់ស្កាត់ការឈ្លានពានរបស់កងទ័ពថៃ។ ក្រុមយុវជនទាំងនេះ សម្ដែងក្ដីឈឺចាប់ចំពោះផលវិបាកបង្កឡើងពីសង្គ្រាមឈ្លានពាន និងស្នើឱ្យអន្តរជាតិត្រូវអន្តរាគមន៍តាមផ្លូវច្បាប់ បង្ខំឱ្យក្រុមកងទ័ពថៃត្រូវទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន៕
ជនបរទេសរាប់ពាន់នាក់នាំគ្នាចាកចេញពីអគារអនឡាញអូរស្មាច់របស់លោក លី យ៉ុងផាត់ ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ
0https://youtu.be/KbkzonWVrf0ជនបរទេសចម្រុះជាតិសាសន៍រាប់ពាន់នាក់បាននាំគ្នាសម្រុកចាកចេញពីតំបន់អគារឆបោកតាមអនឡាញអូរស្មាច់របស់លោក លី យ៉ុងផាត់ កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ក្រោយទីតាំងអគាររ៉ូយ៉ាល់ ហៀល (Royal Hill resort & Casino) ទល់មុខតំបន់នោះឆាបឆេះដោយសារការវាយប្រហារឈ្លានពានដោយកម្លាំងយោធាថៃ។ ជនបរទេសភាគច្រើនភ័យតក់ស្លុតពេលឮស្នូរគ្រាប់បែកទម្លាក់ពីលើអាកាស ប៉ុន្តែអ្នកខ្លះទៀតក៏បង្ហាញអារម្មណ៍រីករាយ ពេលដែលបានចាកចេញពីអគារក្នុងតំបន់រមណីយដ្ឋានអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ។
កម្ពុជាច្រានចោលការផ្សព្វផ្សាយរបស់កាសែតថៃដែលចោទកម្ពុជាជួលទាហានរុស្ស៊ីជួយច្បាំងប្រឆាំងនឹងការឈ្លានពានរបស់ថៃ
0
កម្ពុជាច្រានចោលការផ្សព្វផ្សាយរបស់កាសែតថៃដែលចោទកម្ពុជាថា បានជួលទាហានរុស្ស៊ីមកជួយច្បាំងទប់ទល់នឹងការឈ្លានពានរបស់ថៃមកលើកម្ពុជា ខណៈទីក្រុងមូស្គូចេញប្រតិកម្មខ្លាំងៗចំពោះការចោទប្រកាន់របស់កាសែតថៃដូចគ្នានេះដែរ។
មន្ត្រីរដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ននឹងគណនីក្លែងក្លាយធ្វើជាឈ្មោះខ្មែរមកបំបែកស្មារតីសាមគ្គី
0
មន្ត្រីរដ្ឋាភិបាលអំពាវនាវដល់ពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្ដាញសង្គមប្រយ័ត្នគណនីក្លែងក្លាយដាក់ជាឈ្មោះខ្មែរ សរសេរខ្មែរ ក្នុងរូបភាពបំបែកស្មារតីសាមគ្គី ខណៈយោធាថៃកំពុងឈ្លានពានកម្ពុជា។
ពលរដ្ឋជំរុញឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ និងផ្សះផ្សាជាតិ ដើម្បីប្រមូលកម្លាំងតទល់បរទេសឈ្លានពាន
0
ខណៈទាហានថៃកាន់តែបង្កើនល្បឿនវាយប្រហារមកលើកម្ពុជា ដោយប្រើយន្ដហោះចំបាំងទម្លាក់គ្រាប់បែក អ្នកឃ្លាំមើល និងពលរដ្ឋជំរុញឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសមនសិការ និងផ្សះផ្សាជាតិ ដើម្បីប្រមូលកម្លាំងតទល់ការឈ្លានពានរបស់កងទ័ពថៃ។
ការលើកឡើងនេះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីសប្ដាហ៍មុនបានព្រមានថា នឹងដំឡើងពន្ធគយលើកម្ពុជា និងថៃ ប្រសិនបើភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នា។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីពិនិត្យភស្តុតាងនៃជម្លោះថៃ-កម្ពុជាត្រូវពន្យារពេល
0
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា នៅកម្រិតថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ដើម្បីពិនិត្យ មើលការរកឃើញលើផ្កាយរណបត្រូវបានពន្យារពេលដល់ថ្ងៃទី២២ ខែធ្នូ។
ប្រទេសថៃបានព្រងើយកន្តើយចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ពីប្រទេសចិន ដោយនៅថ្ងៃទី១៦ ខែធ្នូ នេះ កងទ័ពថៃបន្តបាញ់ផ្លោងមកលើទីតាំងកងទ័ពកម្ពុជា ដែលធ្វើឱ្យសង្គ្រាមឈ្លានពានរបស់ថៃ ឈានចូលដល់ថ្ងៃទី១០។
ក្រសួងការបរទេសកម្ពុជា ជាថ្មីម្តងទៀត ថ្កោលទោសការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដោយចាត់ទុកការវាយប្រហារតាមផ្លូវអាកាសរបស់ថៃ ជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ ក៏ដូចជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពធម្មនុញ្ញអាស៊ាន ព្រមទាំងស្មារតីនៃសហគមន៍អាស៊ាន។
លក្ខខណ្ឌទាំងនោះរួមមាន កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ហើយត្រូវតែអនុវត្តជាក់ស្ដែង និងចុងក្រោយថៃឱ្យកម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។
កងទ័ពខ្លះដាក់លក់ផ្ទះដើម្បីព្យាបាលជំងឺក្រោយពីរងផលប៉ះពាល់ផ្សែងពុលអំឡុងពេលសង្គ្រាមជាមួយថៃ
ពួកគាត់ថា ការលក់ផ្ទះ ព្រោះតែ ជីវភាពខ្វះខាតខ្លាំង គ្មានថវិកាចំណាយថ្លៃព្យាបាល ជំងឺការធ្វើដំណើរ និងការហូបចុកជាដើម ខណៈជំនួយពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គ្មាន។






