តុលាការ​លើក​ពេល​សវនាការ​លោក កឹម សុខា ខណៈ​អ្នកវិភាគ​ថា គួរតែ​ដោះលែង​គាត់​ដើម្បី​រួបរួម​ជាតិ

0
មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​គឺ លោក កឹម សុខា នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ឱ្យដឹង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ជូនដំណឹង​ថា សវនាការ​លើ​សំណុំរឿង​របស់ លោក កឹម សុខា ដែល​នឹង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​ហេតុផល និង​គ្មាន​កាលកំណត់​ច្បាស់លាស់។

ក្រសួងការពារជាតិ​អះអាង​ថា កងទ័ព​ខ្មែរ​កំពុង​ឈរជើង​នៅ​តំបន់​ប្រាសាទ​តា​ក្របី

0
ក្រសួង​ការពារជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ឱ្យ​ដឹង​ថា យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទ​តា​ក្របី ភ្នំ​៣៣៣ ថ្ម​ឆត្រ និង​ជប់​អង្គុញ ឥត​ដាច់ តាំងពី​យប់ រហូត​មក​ដល់​ពេល​ព្រឹក ដោយ​យោធា​ថៃ បាន​ប្រើប្រាស់​រថក្រោះ កម្លាំង​ថ្មើរជើង កាំភ្លើង​ធំ ដ្រូន​ទម្លាក់​គ្រាប់ និង​ដ្រូន​អត្តឃាត វាយ​សម្រុក​ទៅ​លើ​ទីតាំង​យោធា​ខ្មែរ។

យោធា​ថៃ​បន្ត​ប្រើ​ប្រាស់​យន្តហោះ F-16 ទម្លាក់គ្រាប់បែក​លើ​ភូមិ​ព្រៃ​ចាន់​នៅ​ព្រឹក​ថ្ងៃទី១៧ ធ្នូ

0
ក្រសួង​ការពារ​ជាតិ​កម្ពុជា​ឱ្យ​ដឹង​ថា យោធា​ថៃ​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិភាគទី៥ ក្នុង​ភូមិសាស្រ្ត ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ពលរដ្ឋ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ និង​ផ្សះផ្សា​ជាតិ ដើម្បី​ប្រមូល​កម្លាំង​តទល់​បរទេស​ឈ្លានពាន

0
ខណៈ​ទាហាន​ថៃ​កាន់តែ​បង្កើន​ល្បឿន​វាយប្រហារ​មក​លើ​កម្ពុជា ដោយ​ប្រើ​យន្ដហោះ​ចំបាំង​ទម្លាក់​គ្រាប់​បែក អ្នកឃ្លាំមើល និង​ពលរដ្ឋ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​មនសិការ និង​ផ្សះផ្សា​ជាតិ ដើម្បី​ប្រមូល​កម្លាំង​តទល់​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដើម្បី​ពិនិត្យ​ភស្តុតាង​នៃ​ជម្លោះ​ថៃ​-​កម្ពុជា​ត្រូវ​ពន្យារពេល

0
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​និយាយថា នៅ​កម្រិត​ថ្នាក់​តំបន់ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិសេស​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី១៦ ខែធ្នូ ដើម្បី​ពិនិត្យ មើល​ការ​រក​ឃើញ​លើ​ផ្កាយរណប​ត្រូវ​បាន​ពន្យារពេល​ដល់​ថ្ងៃទី២២ ខែ​ធ្នូ។

ថៃ​មិន​ខ្វល់​នឹង​ការ​អំពាវនាវ​របស់​ចិន​ឱ្យ​មាន​បទ​ឈប់​បាញ់ ហើយ​បន្ត​វាយ​ប្រហារ​កម្ពុជា

0
ប្រទេស​ថៃ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ពី​ប្រទេស​ចិន ដោយ​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ នេះ កងទ័ព​ថៃ​បន្ត​បាញ់​ផ្លោង​មក​លើ​ទីតាំង​កងទ័ព​កម្ពុជា ដែល​ធ្វើ​ឱ្យ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ឈាន​ចូល​ដល់​ថ្ងៃទី​១០។

ក្រសួងការបរទេស​កម្ពុជា​ថ្កោលទោស​ការឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា

0
ក្រសួងការបរទេស​កម្ពុជា ជាថ្មី​ម្តង​ទៀត ថ្កោលទោស​ការឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​កម្ពុជា ដោយ​ចាត់ទុក​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ថៃ ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ខ្មែរ ក៏ដូចជា​បំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​មិន​គោរព​ធម្មនុញ្ញ​អាស៊ាន ព្រមទាំង​ស្មារតី​នៃ​សហគមន៍​អាស៊ាន​។​

ថៃ​ប្រាប់​កម្ពុជា​ឱ្យ​ប្រកាស​ឈប់​បាញ់​មុន​ដើម្បី​បញ្ចប់​ការ​វាយ​ប្រហារ​គ្នា​តាម​ព្រំដែន

0
លក្ខខណ្ឌ​ទាំងនោះ​រួមមាន កម្ពុជា​ត្រូវ​ប្រកាស​បទ​ឈប់​បាញ់​មុន​ ហើយ​ត្រូវតែ​អនុវត្ត​ជាក់ស្ដែង និង​ចុងក្រោយ​ថៃ​ឱ្យ​កម្ពុជា​ត្រូវធ្វើ​កិច្ច​សហប្រតិបត្តិកា​រយ៉ាង​ពិតប្រាកដ និង​ស្មោះត្រង់​លើ​ការ​បោសសម្អាត​គ្រាប់មីន។

កម្ពុជា​-​វៀតណាម​ឯកភាព​ពង្រឹង​ទំនាក់ទំនង​រវាង​កង​ទ័ព និង​ប្ដេជ្ញា​ចិត្ត​ពន្លឿន​ការងារ​ខណ្ឌសីមា ខណៈ​កម្ពុជា​-​ថៃ​កំពុង​ប្រយុទ្ធ​គ្នា

0
រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់​ទំនាក់​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ក្នុង​ពេល​យោធា​កម្ពុជា និង​ថៃ​កំពុងតែ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្តៅ​គគុក​អស់​រយៈពេល ៩​ថ្ងៃ​មក​ហើយ។

យោធា​ថៃ​ប្រើ​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​ដល់​ទឹកដី​ខេត្តសៀមរាប

0
ក្រសួង​ការពារជាតិ​កម្ពុជា​ថា យោធា​ថៃ​ពង្រីក​ការវាយប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា​កាន់តែ​ខ្លាំងក្លា ដោយ​បាន​ទម្លាក់​គ្រាប់​ចូល​កាន់​តែ​ជ្រៅ​រហូត​ដល់​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។

តុលាការ​តម្កល់​សាលក្រម​ចំនួន​ពីរ​ផ្ដន្ទាទោស​អតីត​ពលករ​កញ្ញា នួន តឿន ឲ្យ​ជាប់​ពន្ធនាគារ​ជិត ៤​ឆ្នាំ រឿង​រិះគន់​រដ្ឋាភិបាល

0
សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​ចំនួន​ពីរ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ផ្ដន្ទាទោស​លើ​កញ្ញា នួន តឿន ទុកជា​បាន​ការ​ដដែល​។ សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់ទុក​ការ​ចាប់​ចោទប្រកាន់ និង​ឃុំខ្លួន​នេះ ថា នឹង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ។