ពលរដ្ឋខ្មែរពីរនាក់ទៀតស្លាប់ដោយការបាញ់ពីយោធាថៃនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ
ក្រសួងការពារជាតិកម្ពុជាអះអាងថា ពលរដ្ឋខ្មែរពីរនាក់ទៀតហើយបានស្លាប់ដោយសារការបាញ់ពីយោធាថៃ ចូលទឹកដីខ្មែរនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
កម្ពុជាបន្តពិធីសម្ពោធច្រកព្រំដែនជាមួយវៀតណាម ទោះថៃបាញ់ប្រហារដោយអាវុធធុនធ្ងន់នៅព្រំដែន
ជាមួយគ្នានោះ ក្នុងសុន្ទរកថាជិត២០នាទី នៅចំពោះមុខមេដឹកនាំ វៀតណាមមន្ត្រីរាជការ និងគណៈប្រតិភូ សិស្សានុសិស្សរាប់រយនាក់នោះ គេពុំឮលោក ហ៊ុន ម៉ាណែត និយាយអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នោះទេ បើទោះជាពេលនេះ ទាហានថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មីក្ដី។
ក្រសួងព័ត៌មានស្នើកុំឱ្យផ្សព្វផ្សាយការចល័តទ័ព ខណៈយោធាថៃកំពុងវាយប្រហារខ្លាំងតាមព្រំដែន
នៅព្រឹកថ្ងៃទី៨ ធ្នូ ក្រសួងព័ត៌មានស្នើសាជាថ្មី កុំឱ្យផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ និងការសម្ងាត់របស់កងទ័ព ខណៈដែលយោធាថៃកំពុងវាយប្រហារខ្លាំងក្លានៅតាមបណ្ដោយព្រំដែន។
សារព័ត៌មានថៃរាយការណ៍ថា កងទ័ពអាកាសថៃបានប្រើយន្តហោះចម្បាំងវាយប្រហារលើទីតាំងកងទ័ពកម្ពុជា
សារព័ត៌មានថៃ The Nation បានរាយការណ៍ថា កងទ័ពជើងអាកាសថៃបានប្រើយន្តហោះចម្បាំង វាយប្រហារទីតាំងកងទ័ពកម្ពុជានៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ។
ក្រសួងអប់រំផ្អាកការបង្រៀនបណ្ដោះអាសន្ននៅតាមសាលារៀនមួយចំនួនជាប់ព្រំដែនថៃ
ក្រសួងអប់រំប្រកាសផ្អាកដំណើរការបង្រៀនបណ្ដោះអាសន្ននៅតាមសាលារៀនមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ នៃខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ធ្នូ។ ក្រសួងអប់រំបញ្ជាក់ថា ការផ្អាកដំណើរការភ្លាមៗនេះ ដោយយោធាថៃបានបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា។
លោក ហ៊ុន សែន ប្រាប់មេបញ្ជាការឱ្យប្រាប់ទាហានពីបន្ទាត់ក្រហមដែលត្រូវវាយបកទៅថៃ
បទបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី៨ ធ្នូ នេះ បន្ទាប់យោធាថៃបានបើកការវាយប្រហារលើកម្ពុជាដោយប្រើប្រាស់អាវុធធន់ធ្ងន់ និងយន្តហោះចម្បាំងទម្លាក់គ្រាប់។
សារព័ត៌មានអន្តរជាតិធំៗរាយការណ៍ថា ថៃវាយប្រហារតាមអាកាសលើកម្ពុជា
សារព័ត៌មានអន្តរជាតិធំៗរាយការណ៍ថា ថៃវាយប្រហារតាមអាកាសលើកម្ពុជា ខណៈយោធាថៃចោទកម្ពុជាវាយប្រហារលើខ្លួនមុន និងសម្លាប់ទាហានថៃ ១នាក់ និងរងរបួស២នាក់។ ប៉ុន្តែ ក្រសួងការពារជាតិកម្ពុជាច្រានចោលការចោទប្រកាន់នេះ និងថា កម្ពុជារក្សាភាពអត់ធ្មត់។
ពលរដ្ឋខ្មែរស្លាប់៤នាក់ និងរបួស៩នាក់ដោយសារការបាញ់ប្រហាររបស់ថៃ
ពលរដ្ឋខ្មែរចំនួន៤ស្លាប់ និង៩នាក់ទៀតរងរបួសដោយសារការបាញ់ប្រហារឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ខណ:ពលរដ្ឋខ្មែរនៅជាប់ព្រំដែនរាប់ម៉ឺននាក់ទៀត កំពុងរត់ភៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។
ពលរដ្ឋកម្ពុជារងរបួស៣នាក់ដោយសារការវាយប្រហាររបស់យោធាថៃនៅខេត្តឧត្ដរមានជ័យ
ពលរដ្ឋកម្ពុជារងរបួសធ្ងន់ស្រាល ៣នាក់ ដោយសារការវាយប្រហាររបស់យោធាថៃ នៅខេត្តឧត្ដរមានជ័យ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី៨ ធ្នូ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យសាលាខេត្តឧត្ដរមានជ័យ លោក ម៉េត មាសភក្ដី។
យោធាថៃពង្រីកការវាយប្រហារលើពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យខេត្តបន្ទាយមានជ័យ
យោធាថៃពង្រីកការវាយប្រហារលើពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ នារសៀលថ្ងៃទី៨ ធ្នូ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
















