ជនភៀសសឹកមួយចំនួន ដែលមិនទាន់អាចត្រឡប់ទៅរស់នៅតាមភូមិកំណើតវិញបាន ត្រូវបានអាជ្ញាធរខេត្តឧត្តរមានជ័យ បង្ខំឱ្យចាកចេញពីជំរំតង់កៅស៊ូ ខណៈពលរដ្ឋនៅតែព្រួយបារម្ភពីសុវត្ថិភាព។ រីឯជនភៀសសឹក ខ្លះទៀត មិនព្រមតាម ការណែនាំរបស់អាជ្ញាធរ មានតែបង្ខំចិត្តផ្លាស់ទីតាំង ទៅបោះតង់កៅស៊ូ នៅក្បែរផ្ទះបណ្ដោះអាសន្ន ដែលអាជ្ញាធររៀបចំឱ្យ ដោយត្រូវចំណាយថវិកា ថ្លៃជួលត្រាក់ទ័រ ឈូសឆាយព្រៃ សម្រាប់បោះតង់នៅដោយខ្លួនឯង។
អ្នកឃ្លាំមើលព្រមានពីការពង្រីកឥទ្ធិពលវៀតណាមលើកម្ពុជា តាមរយៈការផ្ដល់ជំនួយសាងសង់អគារ
ការព្រមាននេះធ្វើឡើងក្រោយពីកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីកម្ពុជា។








