

ពលរដ្ឋនៅតាមបណ្ដោយទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ កំពុងតែរងប៉ះពាល់ធ្ងន់ធ្ងរ ដោយសារទឹកជំនន់ជន់លិចផ្ទះសម្បែង វត្តអារាម សាលារៀន និងផលដំណាំ រាប់ពាន់ហិកតារ ក្នុងនោះពលរដ្ឋជាង១ម៉ឺននាក់ កំពុងរងប៉ះពាល់ ហើយពលរដ្ឋជាង១ពាន់គ្រួសារ ត្រូវបង្ខំជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល ត្រូវដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ លោក ឆេង ចន្នី ដូចតទៅ៖









