លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​បូម​ខ្សាច់​ដែល​ពលរដ្ឋ​រិះគន់​ថា បណ្ដាល​ឲ្យ​បាក់​ច្រាំងទន្លេ

0
58
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ពិនិត្យ​ឡើង​វិញ លើ​បញ្ហា​បូម​ខ្សាច់ តាម​ដង​ទន្លេមេគង្គ ដែល​បណ្ដាល​បាក់​ច្រាំង​។ ប៉ុន្តែ អ្នកការពារ​បរិស្ថាន ជំ​រុញឱ្យ​រដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ និង​ត្រូវ​បង្ហាញ​អាជ្ញាប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធ ជា​សាធារណៈ ដើម្បី​បញ្ជាក់​ថា អាជីវកម្ម​បូម​ខ្សាច់​ទាំងនោះ ពិតជា ឡើង​ស្របតាម​ច្បាប់ និង​មាន​ទំនួល​ខុសត្រូវ​លើ​បរិស្ថាន និង​សង្គម។

ក្រោយពី​ប្រជាពលរដ្ឋ បាន​ផ្សព្វផ្សាយ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាក់​ច្រាំងទន្លេ ជា​ញឹកញាប់​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​សិក្សា​ស្រាវជ្រាវ និង​ផ្អាក​ក្រុមហ៊ុន​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន​នៅ​តំបន់​ដែល​មាន​ការ​បាក់​ច្រាំងទន្លេ​ច្រើន។

លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ ខែកញ្ញា​ថា នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៨ ខែសីហា កន្លងទៅ លោក បាន​ណែនាំ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​ពិនិត្យ​ឡើង​វិញ​នៅ​តាម​តំបន់​ដែល​រង​ផល​ប៉ះពាល់ ដោយសារតែ​ការ​បាក់​ច្រាំងទន្លេ និង​ត្រូវ​បកស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​។ ជាមួយគ្នា​នោះ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​បាន​ផ្អាក​ក្រុមហ៊ុន​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន នៅ​តំបន់​ណា​ដែល​បាក់​ច្រាំងទន្លេ​ច្រើន ដើម្បី​ឱ្យ​មន្ត្រី​ចុះ​វាយតម្លៃ និង​រក​ឱ្យ​ឃើញ​ពី ហេតុផល​ពិតប្រាកដ​។ បន្ថែម​ពីលើ​នោះ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​ទប់ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អំពី​ផល​ប៉ះពាល់ ដោយសារតែ​ការ​បូម​ខ្សាច់​នោះ​ដែរ។

លោក ហ៊ុន ម៉ាណែត៖ «ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​សិក្សា និង​ស្រាវជ្រាវ​លម្អិត​អំពី​ករណី​បាក់​ច្រាំង ដែល​កើតមានឡើង ត្រូវ​វាយតម្លៃ​ពិតប្រាកដ​ទាំងនោះ​។ ចំពោះ​ទីតាំង​ណា ដែល​កំពុងតែ​បាក់ ហើយ​មាន​សកម្មភាព​បូម​ខ្សាច់ សុំ​ផ្អាក​សិន​ទៅ បាទ​! កុំឱ្យ​ស្មុគស្មាញ​រវល់​តែ​យើង​ត្រូវការ​ពី​អាទិត្យ ដើម្បី​វាយតម្លៃ​បាក់​ថែមទៀត បូម​នៅ​ហ្នឹង​ទៀត ប្រទាក់ក្រឡា ហើយ​វា​អត់​ចំណេញ អត់​ខាត​អី​ទេ​។ សួយ​សារ​ផ្អាក​បន្តិច​ទៅ បើសិនជា​មិនទាន់​ច្បាស់ គឺ​សុំ​ធ្វើ​ម៉េច​ផ្អាក​សិន​ចុះ ត្រង់​ហ្នឹង​។ បាទ​! ឧទាហរណ៍​៖ បាក់​នៅត្រង់​ហ្នឹង មាននៅ​ត្រង់​ហ្នឹង ផ្អាក​សិន ហើយ​ចុះ​សិក្សា​វាយតម្លៃ​ឱ្យ​បាន​ច្បាស់លាស់ តើ​យ៉ាងម៉េច​?»។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​យល់ថា ការ​ថ្លែង​របស់ លោក ហ៊ុន ម៉ាណែត នេះ​គ្រាន់តែ​ដើម្បី ស្អំ​ចិត្ត​ពលរដ្ឋ ដែល​កំពុងតែ​រិះគន់​ខ្លាំង មក​លើ​អាជ្ញាធរ និង​រដ្ឋាភិបាល ជុំវិញ​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បន្ត​បូម​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ទន្លេ ដោយ​ពុំ​ខ្វល់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​លំនៅឋាន​ពលរដ្ឋ។

បញ្ហា​បាក់​ច្រាំងទន្លេ​នេះ​ពុំ​មែន​ទើបតែ​កើតមាន​នោះ​ទេ ហើយ ពលរដ្ឋ​តែងតែ​សង្កេត​ឃើញ​ថា ទីតាំង​ដែល​បាក់​ច្រាំងទន្លេ ភាគច្រើន ជា​តំបន់​ដែល​មាន​សា​ឡង់​បូម​ខ្សាច់​ច្រើន ជាពិសេស​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង ខេត្តកំពង់ចាម​ជាដើម ។ ពលរដ្ឋ​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា ការ​បូម​ខ្សាច់​ជាហេតុ​ធ្វើ​ឱ្យ​បាក់​ច្រាំងទន្លេ បើទោះ​បីជា​មន្ត្រី​រដ្ឋាភិបាល​ថា ការ​បូម​ខ្សាច់ ជួយ​ការពារ​កុំឱ្យ​បាក់​ច្រាំងទន្លេ​ក្ដី ក៏​ពលរដ្ឋ​នៅតែ​ចោទ​ថា​នេះ គ្រាន់តែ​ជា​លេស របស់​មន្ត្រី​រដ្ឋាភិបាល ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ ហើយ​បើកដៃ​ឱ្យ​ក្រុមហ៊ុន​ទុច្ចរិត​មួយចំនួន បន្ត​បូម​ខ្សាច់​យក​លក់​ទៅ​ក្រៅប្រទេស ដើម្បី​ផលប្រយោជន៍​ខ្លួនឯង។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​PED សាន់ ម៉ាឡា យល់ថា ការ​ចេញ​គោលការណ៍​ណែ​នាំ​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​បញ្ហា​ប្រាក់​ច្រាំងទន្លេ ដែល​បង្កឡើង​ដោយសារតែ​ការ​បូម​ខ្សាច់​នេះ ជា​រឿង​ល្អ ប៉ុន្តែ លោក​ថា រដ្ឋាភិបាល ត្រូវ​បង្ហាញ​ពី​តម្លាភាព តាមរយៈ​បង្ហាញ​ពី អាជ្ញាប័ណ្ណ និង​ព័ត៌មាន​ពាក់ព័ន្ធ របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ ជា​សាធារណៈ​។ លោក​អះអាង​ថា បច្ចុប្បន្ន​នេះ ក្រសួង​នៅតែ​បិទបាំង ព័ត៌មាន ពាក់ព័ន្ធ​នឹង ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រិះគន់​ថា​ក្រុមហ៊ុន ទាំងនោះ ទំនងជា​ធ្វើ​អាជីវកម្ម​ដោយ គ្មាន​ច្បាប់ទម្លាប់ និង​ពុំ​មាន​អាជ្ញាប័ណ្ណ ទើប​លាក់បាំង​ព័ត៌មាន​។​

លោក សាន់ ម៉ាឡា៖ «​រដ្ឋាភិបាល​នៅតែ​ខ្វះ​តម្លាភាព ព័ត៌មាន​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​។ បាទ​! ទិន្នន័យ​ផ្សេងៗ ទាក់ទង​ទៅ​នឹង​អាជីវកម្ម​នេះ មិន​ត្រូវ​បាន​បើកទូលាយ​ឱ្យ​សាធារណជន​អាច​មើលឃើញ អាច​ដឹង​បាន​នោះ​ទេ​។ ដូច្នេះហើយ ដើម្បី​អាច​ធានា​ប្រសិទ្ធភាព សុចរិត​ភាព ព្រមទាំង​កសាង​នូវ​ទំនុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​គួរតែ​ពិចារណា បាទ​! ដាក់​នូវ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​លើ​អន​ឡាញ ដែល​អ្នក​សិក្សា​ស្រាវជ្រាវ អង្គការ​សង្គម​ស៊ីវិល ឬក៏​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​មើល​បាន បាទ​! នៅក្នុង​គេហទំព័រ (Website) របស់​ក្រសួង​»។

បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេមេគង្គ រួមមាន​ក្រុមហ៊ុន ចតុមុខ ខេ​ម​ពូ​ឌា (Chaktomuk Campuchia)។ ក្រុមហ៊ុន​នេះ​នាំចេញ​ខ្សាច់ ទៅកាន់​ប្រទេស​វៀតណាម​ចន្លោះ​ពី ៤​ម៉ឺន (៤០,០០០ ទៅ ៦​ម៉ឺ ន​(៦០,០០០) ម៉ែត្រ​គួប​ក្នុង​មួយថ្ងៃ ។ ចំណែក​ក្រុមហ៊ុន​ឈ្មោះ សុខ ធារ៉ា (Sok Theara) ក៏មាន​សិទ្ធិ​បូម និង​នាំចេញ​ខ្សាច់​ទៅកាន់​ទីផ្សារ​វៀតណាម​ផង​ដែរ ក្នុង​មួយថ្ងៃ​រាប់​សិប​ម៉ែត្រ​គួប​។ រីឯ​ក្រុមហ៊ុន ក្រុមហ៊ុន គ្លូ​ប៊ល គ្រីន អ៊ែ​ណឺ​ជី (Global Green Energy Development) របស់​កូន​ឧកញ៉ា​ទ្រី ភាព គឺ ឧកញ៉ា ទ្រី ដាលុច ក៏​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បូម​ខ្សាច់​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំទៅ​វៀតណាម ក្នុង​មួយថ្ងៃ​ប្រមាណ​១០​ម៉ឺន ម៉ែត្រគូប​ផង​ដែរ។

ជាមួយគ្នា​នេះ មាន​សេចក្ដីរាយការណ៍​ជាច្រើន​ថា ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេមេគង្គ​ពុំ​មែន តែ​ប៉ុណ្ណឹង​នោះ​ទេ គឺ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត ដែល​ពុំ​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នៅឡើយ ដោយមាន​ត្រឹមតែ​អាជ្ញាប័ណ្ណ​រុករក ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ បាន​បំពាន​ច្បាប់​ដោយ​ប្រើប្រាស់ អាជ្ញាធរ​ប័ណ្ណ​រុករក ទៅ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​។ ហើយ​ក្រុមហ៊ុន​ទាំងនេះ មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ទូលំទូលាយ ហើយ​មិន​ត្រូវ​ឱ្យ​បង់ពន្ធ​ចូល​រដ្ឋ​នោះ​ទេ ដោយ​គ្រាន់តែ​បង់​ថវិកា ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អ្នក​គ្រប់​គ្រង់​តាម​តំបន់៕

លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​បូម​ខ្សាច់​ដែល​ពលរដ្ឋ​រិះគន់​ថា បណ្ដាល​ឲ្យ​បាក់​ច្រាំងទន្លេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ពិនិត្យ​ឡើង​វិញ លើ​បញ្ហា​បូម​ខ្សាច់ តាម​ដង​ទន្លេមេគង្គ ដែល​បណ្ដាល​បាក់​ច្រាំង​។ ប៉ុន្តែ អ្នកការពារ​បរិស្ថាន ជំ​រុញឱ្យ​រដ្ឋាភិបាល ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ និង​ត្រូវ​បង្ហាញ​អាជ្ញាប័ណ្ណ និង​ឯកសារ​ពាក់ព័ន្ធ ជា​សាធារណៈ ដើម្បី​បញ្ជាក់​ថា អាជីវកម្ម​បូម​ខ្សាច់​ទាំងនោះ ពិតជា ឡើង​ស្របតាម​ច្បាប់ និង​មាន​ទំនួល​ខុសត្រូវ​លើ​បរិស្ថាន និង​សង្គម។

ក្រោយពី​ប្រជាពលរដ្ឋ បាន​ផ្សព្វផ្សាយ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាក់​ច្រាំងទន្លេ ជា​ញឹកញាប់​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចេញ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​សិក្សា​ស្រាវជ្រាវ និង​ផ្អាក​ក្រុមហ៊ុន​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន​នៅ​តំបន់​ដែល​មាន​ការ​បាក់​ច្រាំងទន្លេ​ច្រើន។

លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ ខែកញ្ញា​ថា នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៨ ខែសីហា កន្លងទៅ លោក បាន​ណែនាំ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​ពិនិត្យ​ឡើង​វិញ​នៅ​តាម​តំបន់​ដែល​រង​ផល​ប៉ះពាល់ ដោយសារតែ​ការ​បាក់​ច្រាំងទន្លេ និង​ត្រូវ​បកស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​។ ជាមួយគ្នា​នោះ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​បាន​ផ្អាក​ក្រុមហ៊ុន​បូម​ខ្សាច់​ជា​បណ្ដោះអាសន្ន នៅ​តំបន់​ណា​ដែល​បាក់​ច្រាំងទន្លេ​ច្រើន ដើម្បី​ឱ្យ​មន្ត្រី​ចុះ​វាយតម្លៃ និង​រក​ឱ្យ​ឃើញ​ពី ហេតុផល​ពិតប្រាកដ​។ បន្ថែម​ពីលើ​នោះ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​ទប់ស្កាត់​មិន​ឱ្យ​ពលរដ្ឋ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អំពី​ផល​ប៉ះពាល់ ដោយសារតែ​ការ​បូម​ខ្សាច់​នោះ​ដែរ។

លោក ហ៊ុន ម៉ាណែត៖ «ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​សិក្សា និង​ស្រាវជ្រាវ​លម្អិត​អំពី​ករណី​បាក់​ច្រាំង ដែល​កើតមានឡើង ត្រូវ​វាយតម្លៃ​ពិតប្រាកដ​ទាំងនោះ​។ ចំពោះ​ទីតាំង​ណា ដែល​កំពុងតែ​បាក់ ហើយ​មាន​សកម្មភាព​បូម​ខ្សាច់ សុំ​ផ្អាក​សិន​ទៅ បាទ​! កុំឱ្យ​ស្មុគស្មាញ​រវល់​តែ​យើង​ត្រូវការ​ពី​អាទិត្យ ដើម្បី​វាយតម្លៃ​បាក់​ថែមទៀត បូម​នៅ​ហ្នឹង​ទៀត ប្រទាក់ក្រឡា ហើយ​វា​អត់​ចំណេញ អត់​ខាត​អី​ទេ​។ សួយ​សារ​ផ្អាក​បន្តិច​ទៅ បើសិនជា​មិនទាន់​ច្បាស់ គឺ​សុំ​ធ្វើ​ម៉េច​ផ្អាក​សិន​ចុះ ត្រង់​ហ្នឹង​។ បាទ​! ឧទាហរណ៍​៖ បាក់​នៅត្រង់​ហ្នឹង មាននៅ​ត្រង់​ហ្នឹង ផ្អាក​សិន ហើយ​ចុះ​សិក្សា​វាយតម្លៃ​ឱ្យ​បាន​ច្បាស់លាស់ តើ​យ៉ាងម៉េច​?»។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​យល់ថា ការ​ថ្លែង​របស់ លោក ហ៊ុន ម៉ាណែត នេះ​គ្រាន់តែ​ដើម្បី ស្អំ​ចិត្ត​ពលរដ្ឋ ដែល​កំពុងតែ​រិះគន់​ខ្លាំង មក​លើ​អាជ្ញាធរ និង​រដ្ឋាភិបាល ជុំវិញ​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បន្ត​បូម​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ទន្លេ ដោយ​ពុំ​ខ្វល់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​លំនៅឋាន​ពលរដ្ឋ។

បញ្ហា​បាក់​ច្រាំងទន្លេ​នេះ​ពុំ​មែន​ទើបតែ​កើតមាន​នោះ​ទេ ហើយ ពលរដ្ឋ​តែងតែ​សង្កេត​ឃើញ​ថា ទីតាំង​ដែល​បាក់​ច្រាំងទន្លេ ភាគច្រើន ជា​តំបន់​ដែល​មាន​សា​ឡង់​បូម​ខ្សាច់​ច្រើន ជាពិសេស​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង ខេត្តកំពង់ចាម​ជាដើម ។ ពលរដ្ឋ​បាន​រិះគន់​យ៉ាង​ខ្លាំង​ថា ការ​បូម​ខ្សាច់​ជាហេតុ​ធ្វើ​ឱ្យ​បាក់​ច្រាំងទន្លេ បើទោះ​បីជា​មន្ត្រី​រដ្ឋាភិបាល​ថា ការ​បូម​ខ្សាច់ ជួយ​ការពារ​កុំឱ្យ​បាក់​ច្រាំងទន្លេ​ក្ដី ក៏​ពលរដ្ឋ​នៅតែ​ចោទ​ថា​នេះ គ្រាន់តែ​ជា​លេស របស់​មន្ត្រី​រដ្ឋាភិបាល ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ ហើយ​បើកដៃ​ឱ្យ​ក្រុមហ៊ុន​ទុច្ចរិត​មួយចំនួន បន្ត​បូម​ខ្សាច់​យក​លក់​ទៅ​ក្រៅប្រទេស ដើម្បី​ផលប្រយោជន៍​ខ្លួនឯង។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​PED សាន់ ម៉ាឡា យល់ថា ការ​ចេញ​គោលការណ៍​ណែ​នាំ​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​បញ្ហា​ប្រាក់​ច្រាំងទន្លេ ដែល​បង្កឡើង​ដោយសារតែ​ការ​បូម​ខ្សាច់​នេះ ជា​រឿង​ល្អ ប៉ុន្តែ លោក​ថា រដ្ឋាភិបាល ត្រូវ​បង្ហាញ​ពី​តម្លាភាព តាមរយៈ​បង្ហាញ​ពី អាជ្ញាប័ណ្ណ និង​ព័ត៌មាន​ពាក់ព័ន្ធ របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ ជា​សាធារណៈ​។ លោក​អះអាង​ថា បច្ចុប្បន្ន​នេះ ក្រសួង​នៅតែ​បិទបាំង ព័ត៌មាន ពាក់ព័ន្ធ​នឹង ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រិះគន់​ថា​ក្រុមហ៊ុន ទាំងនោះ ទំនងជា​ធ្វើ​អាជីវកម្ម​ដោយ គ្មាន​ច្បាប់ទម្លាប់ និង​ពុំ​មាន​អាជ្ញាប័ណ្ណ ទើប​លាក់បាំង​ព័ត៌មាន​។​

លោក សាន់ ម៉ាឡា៖ «​រដ្ឋាភិបាល​នៅតែ​ខ្វះ​តម្លាភាព ព័ត៌មាន​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​។ បាទ​! ទិន្នន័យ​ផ្សេងៗ ទាក់ទង​ទៅ​នឹង​អាជីវកម្ម​នេះ មិន​ត្រូវ​បាន​បើកទូលាយ​ឱ្យ​សាធារណជន​អាច​មើលឃើញ អាច​ដឹង​បាន​នោះ​ទេ​។ ដូច្នេះហើយ ដើម្បី​អាច​ធានា​ប្រសិទ្ធភាព សុចរិត​ភាព ព្រមទាំង​កសាង​នូវ​ទំនុកចិត្ត​សម្រាប់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​គួរតែ​ពិចារណា បាទ​! ដាក់​នូវ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​លើ​អន​ឡាញ ដែល​អ្នក​សិក្សា​ស្រាវជ្រាវ អង្គការ​សង្គម​ស៊ីវិល ឬក៏​ប្រជាពលរដ្ឋ​អាច​ចូល​ទៅ​មើល​បាន បាទ​! នៅក្នុង​គេហទំព័រ (Website) របស់​ក្រសួង​…»។

បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេមេគង្គ រួមមាន​ក្រុមហ៊ុន ចតុមុខ ខេ​ម​ពូ​ឌា (Chaktomuk Campuchia)។ ក្រុមហ៊ុន​នេះ​នាំចេញ​ខ្សាច់ ទៅកាន់​ប្រទេស​វៀតណាម​ចន្លោះ​ពី ៤​ម៉ឺន (៤០,០០០ ទៅ ៦​ម៉ឺ ន​(៦០,០០០) ម៉ែត្រ​គួប​ក្នុង​មួយថ្ងៃ ។ ចំណែក​ក្រុមហ៊ុន​ឈ្មោះ សុខ ធារ៉ា (Sok Theara) ក៏មាន​សិទ្ធិ​បូម និង​នាំចេញ​ខ្សាច់​ទៅកាន់​ទីផ្សារ​វៀតណាម​ផង​ដែរ ក្នុង​មួយថ្ងៃ​រាប់​សិប​ម៉ែត្រ​គួប​។ រីឯ​ក្រុមហ៊ុន ក្រុមហ៊ុន គ្លូ​ប៊ល គ្រីន អ៊ែ​ណឺ​ជី (Global Green Energy Development) របស់​កូន​ឧកញ៉ា​ទ្រី ភាព គឺ ឧកញ៉ា ទ្រី ដាលុច ក៏​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បូម​ខ្សាច់​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំទៅ​វៀតណាម ក្នុង​មួយថ្ងៃ​ប្រមាណ​១០​ម៉ឺន ម៉ែត្រគូប​ផង​ដែរ។

ជាមួយគ្នា​នេះ មាន​សេចក្ដីរាយការណ៍​ជាច្រើន​ថា ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេមេគង្គ​ពុំ​មែន តែ​ប៉ុណ្ណឹង​នោះ​ទេ គឺ​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត ដែល​ពុំ​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់​នៅឡើយ ដោយមាន​ត្រឹមតែ​អាជ្ញាប័ណ្ណ​រុករក ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ បាន​បំពាន​ច្បាប់​ដោយ​ប្រើប្រាស់ អាជ្ញាធរ​ប័ណ្ណ​រុករក ទៅ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​។ ហើយ​ក្រុមហ៊ុន​ទាំងនេះ មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ទូលំទូលាយ ហើយ​មិន​ត្រូវ​ឱ្យ​បង់ពន្ធ​ចូល​រដ្ឋ​នោះ​ទេ ដោយ​គ្រាន់តែ​បង់​ថវិកា ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អ្នក​គ្រប់​គ្រង់​តាម​តំបន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ