ស្លាក: បរិស្ថាន

មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​រង​ការ​រិះគន់​ថា មិន​ទទួលខុសត្រូវ​រឿង​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់

0
ការ​លើកឡើង​នេះ បន្ទាប់ពី មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ចេញ​លិខិត​ថ្កោលទោស ជនល្មើស​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់ ដោយ​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ មិនបាន​អនុវត្ត​ច្បាប់​ទៅលើ​ជនល្មើស​ទាំងអស់​នេះ​ឡើយ។

ឈើ​ខុសច្បាប់​ពី​កម្ពុជា និង​ឡាវ កំពុង​ចូល​ទៅ​វៀតណាម​តាមរយៈ​ប្រព័ន្ធ «​បង្កើត​ភាព​ស្របច្បាប់»

0
ឈើ​ដែល​កាប់​ដោយ​ខុសច្បាប់​នៅ​កម្ពុជា និង​ឡាវ កំពុង​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ឈើ​របស់​វៀតណាម តាមរយៈ​ប្រព័ន្ធ​ឯកសារ​ដ៏​ស្មុគស្មាញ ដែល​លាក់បាំង​ប្រភព​ដើម​ពិតប្រាកដ​របស់​វា។

សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​ដក​មន្ត្រី​បរិស្ថាន​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ដែល​បណ្ដោយ​ឲ្យ​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​រាប់​សិប​ហិកតារ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​គួរ​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត និង​អ្នក​ឃុបឃិត។

អាជ្ញាធរ និង​ក្រុមហ៊ុន​បង្ខំ​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​ឲ្យ​ទទួលយក​សំណង ដើម្បី​ប្រគល់​ដី​ព្រៃ​សហគមន៍​ទៅ​ឱ្យ​ក្រុមហ៊ុន

0
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​ទទួលយក​សំណង​ដែល​មិនកើត​ចេញពី​ឆន្ទៈ​របស់​ពួកគាត់ គឺជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

ពលរដ្ឋ​ខេត្តរតនគិរី​អះអាង​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​បន្ត​រំលោភ​យក​ដីស្រែ​ចម្ការ និង​គំរាមកំហែង​ពួកគាត់

0
តំណាង​ពលរដ្ឋ​នៅ​ឃុំ​ប៉ាតេ លោក សេវ វ៉ានលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រុមហ៊ុន​ចិន​រុករក​រ៉ែ នៅតែ​ចិញ្ចឹមចិត្ត​ចង់បាន​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ។

ម្ដាយ​លោក យីម លាងហ៊ី ប្រាថ្នា​ជួប​មុខ​កូនប្រុស​ក្នុង​ពេល​ចុងក្រោយ

0
ឪពុក​របស់​លោក យីម លាងហ៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​តុលាការ​អនុញ្ញាត​ឲ្យ​ម្ដាយកូន​ទាំង​ពីរ​បាន​ជួប​មុខ​គ្នា។

សកម្មជន​ព្រៃឈើ​ថា ទាល់​តែ​លុប​អំពើពុករលួយ និង​ចាត់​ការ​​មន្ត្រី​ខិល​ខូច ទើប​អាច​ការពារ​ព្រៃឡង់​បាន

0
ការ​លើកឡើង​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ជុំវិញ​ព្រៃ​ឡង់​ចំនួន​៤​ខេត្ត ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឡង់​ឲ្យ​គង់វង្ស។

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ថ្មី​បន្ថែម​មួយទៀត ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ព្រៃ​ឡង់​ភាគ​ខាងត្បូង

0
អ្នកឃ្លាំមើល បារម្ភ​ថា អាជីវកម្ម​រ៉ែ​មាស​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ។

កូនប្រុស​លោក ឈុត វុទ្ធី មិន​សង្ឃឹមថា​មាន​យុត្តិធម៌​សម្រាប់​ឪពុក​បើ​កម្ពុជា​មិន​មាន​មេដឹកនាំ​ថ្មី

0
ចំណែក ក្រុម​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​ឯករាជ្យ ដើម្បី​ចាប់​ជន​ដៃដល់​នៅ​ពីក្រោយ​ឃាតកម្ម​នេះ មក​ផ្ដន្ទាទោស​តាមច្បាប់។

សកម្មជន និង​សហគមន៍​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​​ករណី​​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ

0
សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃព្រះរកា ខេត្ត​ព្រះវិហារ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​ករណី នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា។ ពួកគាត់​ថា បច្ចុប្បន្ន​តំបន់​ព្រៃ​ការពារ​មួយ​នេះ ហាក់​គ្មាន​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឈរជើង​ការពារ​ទប់​ស្កាត់​នោះ​ឡើយ។

រដ្ឋាភិបាល​២៣ តុលា សង្ឃឹម​ថា ICC បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​មេដឹកនាំ​ថៃ​ពាក់ព័ន្ធ​ការ​ឈ្លានពាន​កម្ពុជា

0
មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​ខ្លួន លើ​មេដឹកនាំ​និង​មេ​យោធា​ថៃ​ដែល​បញ្ជា​ឱ្យ​លើកទ័ព​ឈ្លានពាន​កម្ពុជា នោះ​អ្នក​ទាំងនេះ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​អាច​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។