ស្លាក: បរិស្ថាន
សកម្មជនបរិស្ថានទាមទារឲ្យដកមន្ត្រីបរិស្ថានតំបន់ព្រៃឡង់ខេត្តព្រះវិហារដែលបណ្ដោយឲ្យជនល្មើសកាប់ទន្ទ្រានដីព្រៃរាប់សិបហិកតារ
មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិគួរចាត់វិធានការទៅលើជនប្រព្រឹត្ត និងអ្នកឃុបឃិត។
អាជ្ញាធរ និងក្រុមហ៊ុនបង្ខំជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីឲ្យទទួលយកសំណង ដើម្បីប្រគល់ដីព្រៃសហគមន៍ទៅឱ្យក្រុមហ៊ុន
មន្ត្រីសង្គមស៊ីវិលថា ការបង្ខិតបង្ខំពលរដ្ឋឲ្យទទួលយកសំណងដែលមិនកើតចេញពីឆន្ទៈរបស់ពួកគាត់ គឺជាទង្វើផ្ទុយពីច្បាប់។
ពលរដ្ឋខេត្តរតនគិរីអះអាងថា ក្រុមហ៊ុនចិនរុករករ៉ែបន្តរំលោភយកដីស្រែចម្ការ និងគំរាមកំហែងពួកគាត់
តំណាងពលរដ្ឋនៅឃុំប៉ាតេ លោក សេវ វ៉ានលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រុមហ៊ុនចិនរុករករ៉ែ នៅតែចិញ្ចឹមចិត្តចង់បានដីស្រែចម្ការរបស់ពលរដ្ឋ។
ម្ដាយលោក យីម លាងហ៊ី ប្រាថ្នាជួបមុខកូនប្រុសក្នុងពេលចុងក្រោយ
ឪពុករបស់លោក យីម លាងហ៊ី ស្នើឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងតុលាការអនុញ្ញាតឲ្យម្ដាយកូនទាំងពីរបានជួបមុខគ្នា។
សកម្មជនព្រៃឈើថា ទាល់តែលុបអំពើពុករលួយ និងចាត់ការមន្ត្រីខិលខូច ទើបអាចការពារព្រៃឡង់បាន
ការលើកឡើងធ្វើឡើងបន្ទាប់ពីអាជ្ញាធរជុំវិញព្រៃឡង់ចំនួន៤ខេត្ត ប្ដេជ្ញាចិត្តការពារព្រៃឡង់ឲ្យគង់វង្ស។
រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនចិនថ្មីបន្ថែមមួយទៀត ធ្វើអាជីវកម្មរ៉ែមាសនៅតំបន់ព្រៃឡង់ភាគខាងត្បូង
អ្នកឃ្លាំមើល បារម្ភថា អាជីវកម្មរ៉ែមាសនេះ នឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាននៅជុំវិញតំបន់នោះ។
កូនប្រុសលោក ឈុត វុទ្ធី មិនសង្ឃឹមថាមានយុត្តិធម៌សម្រាប់ឪពុកបើកម្ពុជាមិនមានមេដឹកនាំថ្មី
ចំណែក ក្រុមអង្គការសង្គមស៊ីវិល ទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតឯករាជ្យ ដើម្បីចាប់ជនដៃដល់នៅពីក្រោយឃាតកម្មនេះ មកផ្ដន្ទាទោសតាមច្បាប់។
សកម្មជន និងសហគមន៍រកឃើញបទល្មើសព្រៃឈើរាប់រយករណីក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើរាប់រយករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា។ ពួកគាត់ថា បច្ចុប្បន្នតំបន់ព្រៃការពារមួយនេះ ហាក់គ្មានមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធឈរជើងការពារទប់ស្កាត់នោះឡើយ។
ពលរដ្ឋនៅរតនគិរីថា មានក្រុមហ៊ុនមិនស្គាល់ឈ្មោះ ធ្វើអាជីវកម្មរ៉ែមាសតាមដងទន្លេសេសានជាប់ព្រំដែនកម្ពុជា-វៀតណាម
ពួកគាត់អះអាងថា ការធ្វើអាជីវកម្មនេះ បង្កផលប៉ះពាល់ដល់តំបន់ទេសចរណ៍សហគមន៍ ការប្រកបអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារ និងការនេសាទរបស់ពលរដ្ឋរស់នៅតំបន់នោះ។
យុវជនស្នើឱ្យបញ្ឈប់ចាប់អ្នកការពារព្រៃឈើ ងាកទៅបង្ក្រាបលើអ្នកបំផ្លាញវិញ
https://youtu.be/FEhmbRzOEMAក្រុមយុវជនបានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ចងអ្នកការពារព្រៃឈើ ហើយងាកទៅរឹតបន្តឹងច្បាប់ដើម្បីបង្ក្រាបលើក្រុមជនល្មើសបំផ្លាញព្រៃឈើវិញ ទើបអាចការពារធនធានធម្មជាតិមានប្រសិទ្ធភាព។ ការស្នើនេះធ្វើឡើង ក្នុងពិធីប្រារព្ធទិវាព្រៃឈើអន្តរជាតិ កាលពីថ្ងៃទី២២ ខែមីនា ក្រោមប្រធានបទ «ជីវិត និងព្រៃឈើ»៕














