
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានទទួលស្គាល់ថា ថៃធ្វើរបងជញ្ជាំងបេតុង ឬថ្មអចិន្ត្រៃយ៍នៅតាមបង្គោលព្រំដែនលេខ៥២ដល់៥៩ ជាប់នឹងខេត្តបាត់ដំបង ហើយថាការសាងសង់នេះ មិនប៉ះពាល់ទឹកដីកម្ពុជា នោះទេ។ ទន្ទឹមគ្នានោះ លោកបញ្ជាក់ថាមកទល់ពេលនេះ កម្ពុជា មិនបានបាត់បង់ទឹកដីនៅតំបន់ណាមួយនោះទេ គ្រាន់តែបាត់បង់ការគ្រប់គ្រងនៅតំបន់ខ្លះប៉ុណ្ណោះ។ មន្ត្រីបក្សប្រឆាំងចាត់ទុក ការថ្លែងរបស់លោក ហ៊ុន ម៉ាណែតថា ជាសារ «បោកប្រាស់» ដើម្បីបិទបាំងការពិត។






