ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចាត់ទុកពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលរិះគន់រដ្ឋាភិបាលរឿងបោះពុម្ពក្រដាសប្រាក់ថ្មីថា ជា «ពួកឆ្កែក្រៅរបង»។ លោកថា រដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារ និងចំណូលគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការចំណាយ ខុសពីការលើកឡើងមួយចំនួនដែលថា រដ្ឋាភិបាលអស់លុយ ទើបបោះក្រដាសប្រាក់ថ្មី។ តំណាងរដ្ឋាភិបាលក្រៅប្រទេសយល់ថា សាររបស់លោក ហ៊ុន សែន ដែលភ្ជាប់មកជាមួយនូវពាក្យពេចន៍បែបប្រមាថនេះ គឺជាបោកប្រាស់ប្រជាពលរដ្ឋ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






