មកដល់ពេលនេះ យុវជនចលនាមាតាធម្មជាតិចំនួន៥រូប ត្រូវបានអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ ចាប់ឃុំខ្លួនជាងពីរឆ្នាំហើយ។ ចាប់តាំងពីការឃុំខ្លួនមក ក្រុមសង្គមស៊ីវិលជាតិ និង អន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ដោយ អំពាវនាវអោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនទាំង ប្រាំរូបនេះអោយមានសេរីភាពឡើងវិញ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






