ករណីឧក្រិដ្ឋកម្មឆបោកអនឡាញទ្រង់ទ្រាយធំមួយទៀតនៅកម្ពុជា ត្រូវបានបើកកកាយជាសាធារណៈកាលពីថ្ងៃទី ១០ តុលា ថ្មីៗនេះ ដោយស្ថាប័នព័ត៌មានអន្តរជាតិដ៏ល្បីល្បាញគឺទូរទស្សន៍ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera)។ នេះជាករណីរបស់មេក្លោងឆបោកអនឡាញមួយរូបឈ្មោះ តឹង ភីពីង (Deng Pibing) ជាជនជាតិចិន ចូលសញ្ជាតិខ្មែរ ដែលបានបើកមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំសម្បើមនៅក្នុងតំបន់តារាសាគរ ក្នុងខេត្តកោះកុង។
តើមេក្លោងឆបោកអនឡាញ តឹង ភីពីង មានប្រវត្តិយ៉ាងណា? តើបុគ្គលរូបនេះ មានទំនាក់ទំនងបែបណាជាមួយមន្ត្រីគ្រាក់ៗរបស់កម្ពុជា ក្នុងការប្រព្រឹត្តអំពើឆបោកតាមអនឡាញ?
សូមស្ដាប់ការបកស្រាយផ្ទាល់របស់លោក យ៉ង ចាន់តារា អំពីរឿងនេះ ដូចតទៅ៖






