បច្ចុប្បន្ន វិបត្តិឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scams) នៅកម្ពុជា បានក្លាយជាប្រធានបទក្តៅគគុក ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសបន្ទាប់ពីទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតថ្មីមួយពាក់ព័ន្ធនឹងមេក្លោងឆបោកអនឡាញមួយរូបឈ្មោះ តឹង ភីពីង (Deng Pibing) ជាជនជាតិចិន ចូលសញ្ជាតិខ្មែរ ដែលបានបើកមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំសម្បើមនៅក្នុងតំបន់តារាសាគរ ក្នុងខេត្តកោះកុង។ ទោះជាយ៉ាងណា អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺជំនួសឱ្យការផ្តោតលើការកែទម្រង់ ឬការលុបបំបាត់បទល្មើសដោយផ្ទាល់ ការឆ្លើយតបភាគច្រើនពីរដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានអ្នកតាមដានសង្កេតឃើញថា មានទម្រង់ជា «ការបំភ័ន្តមតិសាធារណៈ»លើបណ្តាញសង្គម។
តើការបំភ័ន្តមតិទាំងនេះ ជះឥទ្ធិពលអវិជ្ជមានដល់សេរីភាពនៃការបញ្ចេញមតិ និងការយល់ដឹងជាសាធារណៈរបស់ប្រជាពលរដ្ឋបែបណា?
សូមទស្សនាបទសម្ភាសន៍រវាងលោក ថា ថៃ ជាមួយអ្នកប្រឹក្សាយោបល់ និងអ្នកតស៊ូមតិផ្នែកសន្តិសុខនិងសិទ្ធិឌីជីថល លោក ង៉ែត ម៉ូសេ ដួចតទៅ៖






