ស្លាក: ចលនាមាតាធម្មជាតិ
ឧទ្ធរណ៍គ្រោងជម្រះក្ដីរឿងសកម្មជនមាតាធម្មជាតិនៅដើមខែក្រោយ
សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងរបស់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ នៅរសៀលថ្ងៃទី ០២ មិថុនា ខាងមុខ។ នេះបើយោងតាមដីកាកោះហៅរបស់សាលាឧទ្ធរណ៍ថ្មីៗនេះ ដែលទូរទស្សន៍អាស៊ីសេរីទើបតែទទួលបាន។
អង្គការលីកាដូទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស៧រូបក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ
អង្គការសិទ្ធិមនុស្សលីកាដូបានបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) នៅថ្ងៃទី៩ ខែមេសា ដោយទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថាន៧រូប ដើម្បីឲ្យពួកគេ មានឱកាសជួបជុំគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ចលនាមាតាធម្មជាតិថា ទីលានចាក់សំរាមក្នុងដែនជម្រកសត្វព្រៃពាមក្រសោបមានផ្ទៃដីធំជាងមុន
សកម្មជនបរិស្ថានថា អាជ្ញាធរគួរតែស្វែងរកកន្លែងផ្សេងដើម្បីទុកដាក់សំរាម មិនគួរយកតំបន់ការពារធ្វើទីលានចាក់សំរាមបែបនេះឡើយ។









