ស្លាក: ចលនាមាតាធម្មជាតិ
ចលនាមាតាធម្មជាតិស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍ទៅសាលាឧទ្ធរណ៍ ឱ្យកំណត់សវនាការ សកម្មជនបរិស្ថាន៥នាក់
ការស្នើសុំនេះ ធ្វើឡើងដោយសារសាលាឧទ្ធរណ៍ បានប្រកាសលើកពេលសវនាការលើសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិ ដោយគ្មានពេលកំណត់ ដោយគ្រាន់តែផ្អែកលើធុរៈផ្ទាល់ខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
ចលនាមាតាធម្មជាតិអះអាងថា រដ្ឋាភិបាលមិនអនុវត្តតាមការទាមទាររបស់UNដោះលែងសកម្មជនបរិស្ថាន៥នាក់
សកម្មជនចលនាមាតាធម្មជាតិ អះអាងថា ការណ៍មិនអើពើអំពីសំណើរបស់អង្គការសហប្រជាជាតិ នឹងធ្វើឲ្យរដ្ឋាភិបាលត្រកូលហ៊ុនជួបវិបត្តិធ្ងន់ធ្ងរនៅពេលខាងមុខ ពីព្រោះកំពុងអនុវត្តខុសពីច្បាប់អន្តរជាតិ។
ម៉ុងហ្កាបេថារដ្ឋាភិបាលនៅតែមិនអើពើនឹងការទទូចរបស់អ.ស.បឱ្យដោះលែងសកម្មជនបរិស្ថាន
អ្នកឃ្លាំមើលជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាក់ស្ដែង លើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យត្រូវតែដោះលែង អ្នកទោសនយោបាយ និងអ្នកទោសមនសិការជាជាងគ្រាន់តែអំពាវនាវ។
អ្នកការពារសិទ្ធិមនុស្សអន្តរជាតិបន្តទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថាន៥រូប
ការទាមទារនេះ ក្រោយពីតំណាងអង្គការ មូលនិធិប្រ៊ូណូ មែនសឺរ (BMF) និងចលនាមាតាធម្មជាតិ (MNC) បានទៅសុំជួបពិភាក្សា ជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រងកូហ្វូនី ប៉ុន្តែពុំបានជោគជ័យ។
សកម្មជនមាតាធម្មជាតិរកឃើញសាឡង់បូមខ្សាច់ខុសច្បាប់នៅតាមព្រែកខេត្តកោះកុងជាច្រើន យកទៅលក់ឱ្យសិង្ហបុរីជាថ្មី
ពួកគាត់ថា ការធ្វើអាជីវកម្មបូមខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ មានទ្រង់ទ្រាយធំជាងមុន ហើយគ្មានព័ត៌មានលម្អិតអំពីក្រុមហ៊ុនទាំងនោះឡើយ។ ពួកគេថា នេះជាហេតុធ្វើឱ្យការប្រព្រឹត្តអំពើពុករលួយ អាចកើតមានយ៉ាងងាយស្រួល។
ចលនាមាតាធម្មជាតិ និងអង្គការដៃគូអន្តរជាតិទាមទារឲ្យមានការដោះលែងសកម្មជនមាតាធម្មជាតិទាំង៥នាក់
នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការទាំងពីរដែលបានចុះផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា។
អង្គការសង្គមស៊ីវិលជុំវិញពិភពលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ៥នាក់ឱ្យមានសេរីភាពវិញ
ការទាមទារនេះ ធ្វើឡើងតាម រយៈលិខិតចំហមួយផ្ញើជូនលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា យុវជនបរិស្ថានវ័យក្មេងទាំងនេះ ជាធនធានដ៏សំខាន់ក្នុងកិច្ចការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ដែលគួរតែត្រូវបានដោះលែងជាបន្ទាន់។
សាធារណជនបង្ហាញក្តីអាណិតដល់លោក យីម លាងហ៊ី ដែលមិនបានជួបមុខម្តាយជាលើកចុងក្រោយ
ពួកគាត់កោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់សកម្មជនចលនាមាតាធម្មជាតិរូបនេះ និងបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងរូបគាត់និងសកម្មជនដទៃទៀត។
ម្ដាយលោក យីម លាងហ៊ី ប្រាថ្នាជួបមុខកូនប្រុសក្នុងពេលចុងក្រោយ
ឪពុករបស់លោក យីម លាងហ៊ី ស្នើឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងតុលាការអនុញ្ញាតឲ្យម្ដាយកូនទាំងពីរបានជួបមុខគ្នា។
អ្នកឃ្លាំមើលសង្គមអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជនចលនាមាតាធម្មជាតិដើម្បីឱ្យពួកគេបន្តចូលរួមការពារធនធានធម្មជាតិ
ការអះអាងនេះបន្ទាប់ពីសកម្មជនចលនាមាតាធម្មជាតិ លោក យឹម លាងហ៊ី សរសេរសំបុត្រចេញពីពន្ធនាគារ ខេត្តកំពង់ស្ពឺ ជូនទៅដល់ម្តាយរបស់ខ្លួននៅក្នុងទិវាអ្នកម្ដាយ ដោយសន្យាជាមួយម្តាយរបស់លោកដែលកំពុងជម្នះរស់ជាមួយនឹងជំងឺមហារីកថា លោកនឹងមិនដោះដូរយកសេរីភាព ដែលបានមកពីការឱនក្បាលចំពោះភាពអយុត្តិធម៌នោះទេ។










