ស្លាក: ច្បាប់
ប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួនមនុស្ស ៤៧នាក់ពាក់ព័ន្ធនឹងបណ្ដាញល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា និងឡាវ
ប៉ូលិសកូរ៉េខាងត្បូងបញ្ជាក់ថា បណ្ដាញល្បែងស៊ីសងអនឡាញខុសច្បាប់នេះ មានទីស្នាក់ការកណ្ដាលនៅកម្ពុជា មុននឹងពង្រីកប្រតិបត្តិការល្បែងស៊ីសងតាមអនឡាញទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ដូចជាប្រទេសឡាវជាដើម។
កម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងលើសន្ទស្សន៍នីតិរដ្ឋក្នុងរបាយការណ៍គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៦
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា ការដែលកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤០ ក្នុងចំណោម ១៤៣ ប្រទេសលើសន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៦ បង្ហាញពីបញ្ហាប្រឈមជាបន្តបន្ទាប់ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការគោរពសិទ្ធិមនុស្ស និងសេរីភាពនយោបាយ។ ចំណែករដ្ឋាភិបាលកម្ពុជានៅតែបន្តបដិសេធការរកឃើញនៅក្នុងរបាយការណ៍នេះ។
ជនរងគ្រោះម្នាក់បកអាក្រាតអំពើពុករលួយរបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ
អ្នកឃ្លាំមើលយល់ថា ប្រទេសកម្ពុជា នឹងកាន់តែចុះទន់ខ្សោយថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនកែទម្រង់ប្រព័ន្ធយុត្តិធម៌ឡើងវិញ និងលុបបំបាត់អំពើពុករលួយ។
សង្គមស៊ីវិលពិភាក្សាពីស្ថានភាពប្រជាធិបតេយ្យនៃខួប៣៥ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍបែបសិទ្ធិមនុស្សនៅកម្ពុជា»។ ក្រុមអង្គការសង្គមស៊ីវិល ក៏គ្រោងនឹងប្រារព្ធពិធីធំមួយ នៅថ្ងៃ២៥ តុលា ខាងមុខ ដើម្បីរំលឹកទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក រ៉ុង ឈុន សង្ឃឹមថា ក្រសួងយុត្តិធម៌នឹងផ្តល់យុត្តិធម៌ដល់ក្មួយប្រុសរបស់លោក ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរកាលពី៨ឆ្នាំមុន
ការលើកឡើងនេះ គឺក្រោយពេលម្តាយមន្ត្រីសហជីពរូបនោះ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌។
តុលាការតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងនិងពលរដ្ឋដែលថតពីបញ្ហាព្រំដែនខ្មែរថៃ
គ្រួសារខកចិត្ត និងទទូចឱ្យតុលាការ ពិចារណាទម្លាក់បទចោទប្រកាន់ ព្រមទាំងដោះលែងប្ដី និងសាច់ញាតិពួកគាត់ ឱ្យមានសេរីភាពវិញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា ការបង្កើតច្បាប់ប្រឆាំងការឆបោកអនឡាញដើម្បីកុំឱ្យឧក្រិដ្ឋកម្មរីករាលដាលវិញ
អ្នកឃ្លាំមើលថា ដើម្បីអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពលុះត្រាតែមេដឹកនាំក្រុងភ្នំពេញចេះគោរពច្បាប់ មិនឃុបឃិតជាមួយឧក្រិដ្ឋជន រីឯកម្លាំងអាជ្ញាធរក៏ត្រូវតែធ្វើការដោយឯករាជ្យ ដោយមិនមែនចាំតែស្ដាប់បញ្ជា។
ជនសង្ស័យបើករថយន្ដបុកក្មេង ចេញវីដេអូសុំទោសសាធារណជន
https://youtu.be/m2ixkugBUvYករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅក្នុងខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី ១៨ មីនា ដោយអ្នកបើករថយន្តបានបុកក្មេងប្រុសម្នាក់ឱ្យរបួសធ្ងន់ បានក្លាយជារឿងជជែកគ្នាមិនដាច់ស្រេចក្នុងបណ្ដាញសង្គម។សាធារណជននៅតែបង្ហាញការមិនទុកចិត្តលើសមត្ថកិច្ចពាក់ព័ន្ធថាពិតជាបានចាប់អ្នកប្រព្រឹត្តពិតប្រាកដទៅផ្ដន្ទាទោស ឬបានត្រឹមអ្នកទទួលទោសជំនួស?សាធារណជននៅតែមានការសង្ស័យជាច្រើននៅក្នុងរឿងនេះ ខណៈជនសង្ស័យជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន ២នាក់ គឺម្នាក់ជាកូនប្រុសអភិបាលស្រុកកងមាស និងស្រ្តីម្នាក់ទៀតបានចេញវីដេអូសុំទោសសាធារណជនថាខ្លួនគ្មានចេតនាបង្កគ្រោះថ្នាក់ចរាចរណ៍ និងករណីប្រើពាក្យមិនសមរម្យជាដើម។សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង អ្នកស្រី សុជីវី និងប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា អំពីរឿងនេះដូចតទៅ៖













