ស្លាក: សកម្មជនបរិស្ថាន
សកម្មជនបរិស្ថានជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យស្មើភាពគ្នារវាងពលរដ្ឋសាមញ្ញ និងមេឈ្មួញ
ការលើកឡើងនេះ គឺក្រោយពីមន្ត្រីបរិស្ថានខេត្តឧត្តរមានជ័យជំរិតទារប្រាក់ពីពលរដ្ឋដឹកអុសមកប្រើប្រាស់ក្នុងផ្ទះចំនួន ៥០ម៉ឺនរៀល ខណៈមេឈ្មួញរកស៊ីកាប់ឈើធំៗជាច្រើន មន្ត្រីស្ថាប័នពាក់ព័ន្ធហាក់គ្មានចំណាត់ការ និងរក្សាភាពស្ងៀមស្ងាត់។
អ្នកឃ្លាំមើលបរិស្ថានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានច្បាប់លើក្រុមហ៊ុនរបស់លោក កុក អាន កំពុងធ្វើអាជីវកម្មឈើនៅខេត្តកោះកុង
អ្នកឃ្លាំមើលបរិស្ថាន ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានច្បាប់ឲ្យបានតឹងរ៉ឺងទៅលើក្រុមហ៊ុនរបស់លោក កុក អាន ការពារព្រៃឈើក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
សាធារណជនបង្ហាញក្តីអាណិតដល់លោក យីម លាងហ៊ី ដែលមិនបានជួបមុខម្តាយជាលើកចុងក្រោយ
ពួកគាត់កោតសរសើរចំពោះការលះបង់ដ៏ធំធេងរបស់សកម្មជនចលនាមាតាធម្មជាតិរូបនេះ និងបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងរូបគាត់និងសកម្មជនដទៃទៀត។
ឧទ្ធរណ៍គ្រោងជម្រះក្ដីរឿងសកម្មជនមាតាធម្មជាតិនៅដើមខែក្រោយ
សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងរបស់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ នៅរសៀលថ្ងៃទី ០២ មិថុនា ខាងមុខ។ នេះបើយោងតាមដីកាកោះហៅរបស់សាលាឧទ្ធរណ៍ថ្មីៗនេះ ដែលទូរទស្សន៍អាស៊ីសេរីទើបតែទទួលបាន។










