ស្លាក: កឹម មនោវិទ្យា
ក្រុមការងារអន្តរកាលនៃគណបក្សសង្គ្រោះជាតិ ប្រកាសបញ្ចប់ការទទួលស្គាល់លោក កឹម សុខា ជាប្រធានបក្ស
ការប្រកាសបញ្ចប់ការទទួលស្គាល់លោក កឹម សុខា ជាប្រធានបក្សសង្គ្រោះជាតិនេះ គឺក្រោយពីរយ:ពេល៧ថ្ងៃនៃឱសានវាទដែលបានកំណត់ក្នុងញត្តិស្នើសុំឲ្យលោក កឹម សុខា លាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិបានកន្លងផុតទៅដោយគ្មានការឆ្លើយតបពីលោក កឹម សុខា នោះឡើយ។
អ្នកឃ្លាំមើលថា មហាជននៅតែបាត់ទំនុកចិត្តលើលោក កឹម សុខា ទោះលោកមិនចុះចូលបក្សកាន់អំណាច
ការលើកឡើងនេះ ក្រោយពីកញ្ញា កឹម មនោវិទ្យា ប្រាប់ទីផ្នែកងារសារព័ត៌មានអន្តរជាតិ AFP ថាតួនាទីប្រេសិតពិសេសដែលលោក ហ៊ុន ម៉ាណែត ផ្តល់ឱ្យ មិនពាក់ព័ន្ធនឹងឪពុករបស់កញ្ញា និងគណបក្សប្រជាជនកម្ពុជានោះទេ។
លោក ហ៊ុន ម៉ាណែត ថាការផ្ដល់តួនាទីឱ្យកញ្ញា កឹម មនោវិទ្យា ជាការផ្សះផ្សាជាតិ និងជួយជាតិ
លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសស្វាគមន៍អ្នកនយោបាយគ្រប់និន្នាការឲ្យចូលរួមជាមួយរដ្ឋាភិបាលរបស់លោក ប្រសិនបើចង់ជួយជាតិ។ មន្ត្រីបក្សប្រឆាំងចាត់ទុកការបង្រួបបង្រួមជាតិរបស់លោក ហ៊ុន ម៉ាណែត គឺជាកលល្បិចដ៏ពិសពុល។
ទស្សនៈជុំវិញការតែងតាំងកញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេស របស់លោកហ៊ុន ម៉ាណែត
អ្នកខ្លះយល់ថានេះជារបត់នយោបាយថ្មី នៃការផ្សះផ្សាជាតិខណៈ អ្នកខ្លះទៀតថា ជាការបញ្ចប់ជីវិតនយោបាយរបស់លោក កឹម សុខា។
លោក ហ៊ុន ម៉ាណែត តែងតាំងកូនស្រីលោក កឹម សុខា ជាប្រេសិតពិសេសរបស់លោក មានឋានៈស្មើរដ្ឋមន្ត្រី
របត់ថ្មីនេះ បានចោទជាសំណួរថា តើការតែងតាំងកញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់លោក ហ៊ុន ម៉ាណែត គឺជាសញ្ញានៃការបង្រួបបង្រួមជាតិ ឬគ្រាន់តែជាល្បែងនយោបាយ ដើម្បីបម្រើប្រយោជន៍បុគ្គល?
លោក ហ៊ុន សែន បញ្ជោរកញ្ញា កឹម មនោវិទ្យា ថា ជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ
អ្នកឃ្លាំមើល លើកឡើងថា ទោះបីជាលោក ហ៊ុន សែន និង លោក កឹម សុខា បង្ហាញភាពល្អូកល្អឺនក៏ដោយ ក៏កម្ពុជា នៅពុំទាន់មានភាពល្អប្រសើរនៃសេរីភាពនយោយបាយនៅឡើយខណៈលោក កឹម សុខា នៅតែមានឱកាសតិចតួចក្នុងការទទួលបានសិទ្ធិធ្វើនយោបាយ។
លោក ហ៊ុន ម៉ាណែត ជួបកូនស្រីលោក កឹម សុខា ក្រោយលោក ហ៊ុន សែន លើកលែងទោសឱ្យលោក កឹម សុខា
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលជួបជជែកការងារជាមួយកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក្រោយលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន លើកលែងទោសកាលពីពេលថ្មីៗនេះ។








