ស្លាក: ថុនរដ្ឋា
អង្គការអន្តរជាតិនិងម្ចាស់ពាន់រង្វាន់ណូបែលពិភពលោក ទាមទារឲ្យដោះលែងសកម្មជនបរិស្ថាន៥រូប ដោយគ្មានលក្ខខណ្ឌ
មន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរពិចារណាឡើងវិញចំពោះការដោះលែងសកម្មជនទាំងនោះ ដើម្បីកុំឲ្យកម្ពុជារងភាពអាម៉ាស់កាន់តែខ្លាំងលើឆាកអន្តរជាតិ ដោយសារការឃុំខ្លួនពលរដ្ឋទាំងអយុត្តិធម៌។
ចលនាមាតាធម្មជាតិ និងអង្គការដៃគូអន្តរជាតិទាមទារឲ្យមានការដោះលែងសកម្មជនមាតាធម្មជាតិទាំង៥នាក់
នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការទាំងពីរដែលបានចុះផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា។
អង្គការសង្គមស៊ីវិលជុំវិញពិភពលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ៥នាក់ឱ្យមានសេរីភាពវិញ
ការទាមទារនេះ ធ្វើឡើងតាម រយៈលិខិតចំហមួយផ្ញើជូនលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា យុវជនបរិស្ថានវ័យក្មេងទាំងនេះ ជាធនធានដ៏សំខាន់ក្នុងកិច្ចការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ដែលគួរតែត្រូវបានដោះលែងជាបន្ទាន់។
អ្នកឃ្លាំមើលសង្គមអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជនចលនាមាតាធម្មជាតិដើម្បីឱ្យពួកគេបន្តចូលរួមការពារធនធានធម្មជាតិ
ការអះអាងនេះបន្ទាប់ពីសកម្មជនចលនាមាតាធម្មជាតិ លោក យឹម លាងហ៊ី សរសេរសំបុត្រចេញពីពន្ធនាគារ ខេត្តកំពង់ស្ពឺ ជូនទៅដល់ម្តាយរបស់ខ្លួននៅក្នុងទិវាអ្នកម្ដាយ ដោយសន្យាជាមួយម្តាយរបស់លោកដែលកំពុងជម្នះរស់ជាមួយនឹងជំងឺមហារីកថា លោកនឹងមិនដោះដូរយកសេរីភាព ដែលបានមកពីការឱនក្បាលចំពោះភាពអយុត្តិធម៌នោះទេ។








