ស្លាក: ព្រៃឡង់

លោក ម៉ា ចិត្រា និង​សហគមន៍​ព្រៃឡង់​ត្រៀម​ភស្តុតាង​ឲ្យ​​ក្រសួង​បរិស្ថាន​ដើម្បី​​ចាប់​ជនល្មើស និង​មន្ត្រី​ពុករលួយ

0
ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី​របស់​ក្រសួងបរិស្ថាន បាន​កោះហៅ លោក ម៉ា ចិត្រា ឲ្យ​ផ្ដល់​ព័ត៌មាន និង​ភស្តុតាង អំពី​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់។

សកម្មជន​បរិស្ថាន និង​សហគមន៍​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង​កំពុង​ត្រៀម​ដឹកឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់

0
ពួកគាត់​អះអាង​ថា ជនល្មើស​ដែល​ជា​ម្ចាស់​ឈើ និង​ឡាន​នោះ​ជា​សាច់​ញាត​របស់​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ និង​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក អ៊ាង សុផល្លែត ចាត់វិធានការ​ចំពោះ​ករណី​ជួញដូរ​ឈើ​ខុសច្បាប់​នេះ​ផ្ទាល់។

មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​រង​ការ​រិះគន់​ថា មិន​ទទួលខុសត្រូវ​រឿង​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់

0
ការ​លើកឡើង​នេះ បន្ទាប់ពី មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ចេញ​លិខិត​ថ្កោលទោស ជនល្មើស​ដែល​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់ ដោយ​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ មិនបាន​អនុវត្ត​ច្បាប់​ទៅលើ​ជនល្មើស​ទាំងអស់​នេះ​ឡើយ។

សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​ដក​មន្ត្រី​បរិស្ថាន​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ដែល​បណ្ដោយ​ឲ្យ​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​រាប់​សិប​ហិកតារ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​គួរ​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត និង​អ្នក​ឃុបឃិត។

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មន្ត្រី​បរិស្ថាន​ជា​អ្នក​កាង​ជនល្មើស​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់

0
សកម្មជន​បរិស្ថាន​រក​ឃើញ​ថា មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ​ជា​អ្នក​កាង​ការពារ​ឲ្យ​ក្រុម​ជនល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅក្នុង​តំបន់​ព្រៃឡង់។ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​តំបន់​ព្រៃឡង់ ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឡង់​ឲ្យ​បាន​គង់វង្ស។

សកម្មជន​ព្រៃឈើ​ថា ទាល់​តែ​លុប​អំពើពុករលួយ និង​ចាត់​ការ​​មន្ត្រី​ខិល​ខូច ទើប​អាច​ការពារ​ព្រៃឡង់​បាន

0
ការ​លើកឡើង​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ជុំវិញ​ព្រៃ​ឡង់​ចំនួន​៤​ខេត្ត ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឡង់​ឲ្យ​គង់វង្ស។

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ថ្មី​បន្ថែម​មួយទៀត ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ព្រៃ​ឡង់​ភាគ​ខាងត្បូង

0
អ្នកឃ្លាំមើល បារម្ភ​ថា អាជីវកម្ម​រ៉ែ​មាស​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ។

អាជ្ញាធរ​បន្ត​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់

0
អ្នកឃ្លាំមើល​យល់ឃើញ​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​មិនអាច​លុបបំបាត់​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​បង្ក្រាប​មិន​ចំ​គោលដៅ។