ស្លាក: ហួយវ័នផេ

អតិថិជន​ហួយ​វ័ន ផេ មួយចំនួន​ធ្លាក់ខ្លួន​សុំទាន និង​បង្ខំចិត្ត​បិទ​អាជីវកម្ម

0
ទន្ទឹមគ្នា នេះ អតិថិជន​ខ្មែរ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​លោក ហ៊ុន តូ បង្កក​លុយ​បញ្ជាក់​ថា ពួកគាត់​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​យ៉ាង​ខ្លាំង និង​ភ័យខ្លាច​មិន​ហ៊ាន​ចេញ​តវ៉ា​ការពារ​សិទ្ធិ​ទៀត​ឡើយ ដោយសារតែ​អាជ្ញាធរ​គំរាមកំហែង​ចាប់​ដាក់គុក។

អតិថិជន ហួយ​វ័ន​ផេ ចោទ​រដ្ឋាភិបាល​ថា ឃុបឃិត​ជាមួយ​លោក ហ៊ុន តូ កេងប្រវ័ញ្ច​លុយ​ពួកគាត់

0
ជនរងគ្រោះ​ភាគច្រើន​ជា​ជន​ជាតិចិន និង​ខ្មែរ​ក៏បាន​បន្ត​ចេញ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ស្ថានទូត​ចិន ដោយ​នាំគ្នា​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​ច្បាប់ និង​បញ្ឈប់​ការ​គេចវេះ​ដោះស្រាយ​លុយ​ជនរងគ្រោះ​ដែល​លោក ហ៊ុន តូ បាន​បង្កក។

អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ បន្ត​ចេញ​តវ៉ា​ទាមទារ​ឱ្យ​លោក ហ៊ុន តូ សង​លុយ

0
ពួកគាត់​បាន​ស្រែក​ទាមទារ​ឱ្យ​លោក ហ៊ុន តូ ទទួលខុសត្រូវ និង​សង​ប្រាក់​ដែល​ពួកគាត់​ខិតខំ​ប្រឹងប្រែង​រក​ដោយ​ការ​លំបាក។

ជនរងគ្រោះ​ដែល​ចាញ់បោក​លុយ​ក្រុមហ៊ុន​ហួយ​វ័នផេ តវ៉ា​មុខ​ស្ថានទូត​ចិន​ជាថ្មី

0
អ្នកឃ្លាំមើល​យល់​ថា ស្ថានទូត​ចិន នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រងគ្រោះ​នៅ​កម្ពុជា។

លោក ហ៊ុន តូ បដិសេធ​មិន​ទទួលខុសត្រូវ​រឿង​លុយ​អតិថិជន​ក្រុមហ៊ុន ហួយវ័ន ផេ

0
ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ត្រូវជា​បងជីដូនមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ ប្រកាស​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) នោះ​ទេ និង​បដិសេធ​ទទួលខុសត្រូវ​ចំពោះ​អតិថិជន​ដែល​បាន​បាត់​បង់លុយ​ដោយសារតែ​ក្រុមហ៊ុន ហួយវ័ន ផេ លួច​យក​ពី​គណនី។ លោក ហ៊ុន តូ អះអាង​បែបនេះ​ក្រោយ​ជនរងគ្រោះ​ជាច្រើន​នាក់​បាន​បាត់​បង់លុយ​ពី​គណនី​ហួយ​វ័ន...

អ្នកឃ្លាំមើល​សង្គម​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជនល្មើស​ជាមុន មុន​បញ្ជូន​ទៅ​ប្រទេស​កំណើត

0
​ក្រសួងមហាផ្ទៃ​កម្ពុជាបាន​ធ្វើ​បត្យាប័ន លោក លី សុង (Li Xiong) ដែល​ជា​ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ទៅ​ប្រទេស​ចិន​វិញ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់។

អតិថិជន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ អស់​សង្ឃឹម​ទទួល​បាន​លុយ​មកវិញ

0
អ្នកឃ្លាំមើល​ថា ជនរងគ្រោះ​មិន​គួរ​នាំគ្នា​សំងំ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ និង​គួរ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន តូ និង​ធនាគារជាតិ​ចេញមុខ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។