ស្លាក: ឡេង ណាវ៉ាត្រា

ក្រសួង​ដែន​ដី​អះអាង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា និង​បក្ខពួក​បង្ហោះ​សារ​បំពុល​សង្គម

0
ការចេញមុខ​ឆ្លើយតប​មិន​ធ្លាប់​មាន​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង​បក្ខពួក​ដែល​ចាប់តាំងពី​យប់​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​០៩ ខែ​កញ្ញា​បាន​សរសេរ​សារ នៅ លើ​បណ្ដាញ​សង្គម​ប្រកាស​ថា ក្រុមហ៊ុន​ក្ស័យធន ដោយ​បាន​ប្រគល់​ទ្រព្យុ​សម្បត្តិ​ទាំងអស់​របស់​ខ្លួន​រាប់​តាំង​ពី​កង់ និង​ដី​ផ្នូរ​ម្តាយ​ទៅ​ឱ្យ​ក្រសួង​លក់ ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ជា​អតិថិជន។

អ្នកឃ្លាំមើល​ទទូចឱ្យរដ្ឋាភិបាលបើកសេរីភាពសារព័ត៌មាន ដើម្បី​គ្រប់គ្រង​ព័ត៌មាន​មិនពិត និង ក្លែងក្លាយ​តាម​អេអាយ

0
ក្រុមអ្នកឃ្លាំមើល​ទទួច​ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកសេរីភាព ដល់​បណ្ដាញ​ព័ត៌មាន​សេរី ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត និង​ការ​ផ្សព្វផ្សាយ ក្លែងក្លាយ ដែលបំភ័ន្តដោយប្រើអេអាយ (AI)។ ការ​ទទូច​ទាមទារ​នេះ ធ្វើ​ឡើង ​នៅ​ចំ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ស្តីពី​ព័ត៌មាន​មិនពិត និង​ព័ត៌មានក្លែងក្លាយ។អ្នកឃ្លាំមើល​ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រៀនសូត្រពីការបើកលំហ សេរីភាព នៅប្រទេសអាល្លឺម៉ង់ និង​ស្វីស ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និង...