ស្លាក: កឹម មនោវិទ្យា

ក្រុម​ការងារ​អន្តរកាល​នៃ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​បញ្ចប់​ការ​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​បក្ស

0
ការប្រកាស​បញ្ចប់​ការ​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ក្រោយពី​រយ​:​ពេល​៧​ថ្ងៃ​នៃ​ឱសានវាទ​ដែល​បាន​កំណត់​ក្នុង​ញត្តិ​ស្នើសុំ​ឲ្យ​លោក កឹម សុខា លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ការ​ឆ្លើយតប​ពី​លោក កឹម សុខា នោះ​ឡើយ។

អ្នកឃ្លាំមើល​ថា មហាជន​នៅតែ​បាត់​ទំនុកចិត្ត​លើ​លោក កឹម សុខា ទោះ​លោក​មិន​ចុះ​ចូល​បក្ស​កាន់​អំណាច

0
ការ​លើកឡើង​នេះ ក្រោយពី​កញ្ញា កឹម មនោវិទ្យា ប្រាប់​ទី​ផ្នែក​ងារ​សារព័ត៌មាន​អន្តរជាតិ AFP ថា​តួនាទី​ប្រេសិត​ពិសេស​ដែល​លោក ហ៊ុន ម៉ាណែត ផ្តល់​ឱ្យ មិន​ពាក់ព័ន្ធ​នឹង​ឪពុក​របស់​កញ្ញា និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ថា​ការ​ផ្ដល់​តួនាទី​ឱ្យកញ្ញា កឹម មនោវិទ្យា ជា​ការ​ផ្សះផ្សា​ជាតិ និង​ជួយ​ជាតិ

0
លោក ហ៊ុន ម៉ាណែ​ត ក៏បាន​ប្រកាស​ស្វាគមន៍​អ្នកនយោបាយ​គ្រប់​និន្នាការ​ឲ្យ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក ប្រសិនបើ​ចង់​ជួយ​ជាតិ​។ មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​បង្រួបបង្រួម​ជាតិ​របស់​លោក ហ៊ុន ម៉ា​ណែ​ត គឺជា​កលល្បិច​ដ៏​ពិសពុល។

ទស្សនៈ​ជុំវិញ​ការ​​តែងតាំង​កញ្ញា កឹម មនោវិទ្យា ជា​ប្រេសិត​ពិសេស របស់​លោក​ហ៊ុន ម៉ាណែត

0
អ្នកខ្លះ​យល់ថា​នេះ​ជា​របត់​​នយោបាយ​ថ្មី នៃ​ការផ្សះផ្សា​ជាតិ​ខណៈ អ្នកខ្លះ​ទៀត​ថា ជា​ការ​បញ្ចប់ជីវិត​នយោបាយ​របស់​លោក កឹម សុខា។

លោក ហ៊ុន ម៉ាណែត តែងតាំងកូនស្រីលោក កឹម សុខា ជាប្រេសិតពិសេសរបស់លោក មានឋានៈស្មើរដ្ឋមន្ត្រី

0
របត់ថ្មីនេះ បានចោទជាសំណួរថា តើការតែងតាំងកញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់លោក ហ៊ុន ម៉ាណែត គឺជាសញ្ញានៃការបង្រួបបង្រួមជាតិ ឬគ្រាន់តែជាល្បែងនយោបាយ ដើម្បីបម្រើប្រយោជន៍បុគ្គល?

លោក ហ៊ុន សែន បញ្ជោរ​កញ្ញា កឹម មនោវិទ្យា ថា ជា​ធនធាន​មនុស្ស​ដ៏​ល្អ​សម្រាប់​ជាតិ

0
អ្នកឃ្លាំមើល លើកឡើង​ថា ទោះបីជា​លោក ហ៊ុន សែន និង លោក កឹម សុខា បង្ហាញ​ភាពល្អូកល្អឺន​ក៏ដោយ ក៏​កម្ពុជា នៅ​ពុំ​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៃ​សេរីភាព​ន​យោ​យ​បាយ​នៅឡើយ​ខណៈ​លោក កឹម សុខា នៅតែ​មានឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ។

លោក ហ៊ុន ម៉ាណែត ជួប​កូនស្រី​លោក កឹម សុខា ក្រោយ​លោក ហ៊ុន សែន លើកលែងទោស​ឱ្យ​លោក កឹម សុខា

0
ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួល​ជួប​ជជែក​ការងារ​ជាមួយ​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ក្រោយ​លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន លើកលែងទោស​កាល​ពី​ពេល​ថ្មីៗ​នេះ។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។