ស្លាក: កោះកុង
តំបន់តារាសាគរខេត្តកោះកុងក្លាយជាទីជម្រកបណ្ដាញឆបោកអនឡាញ ក្រោយពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានបណ្ដេញចេញដោយបង្ខំ
មុនពេលតំបន់នេះក្លាយជាផ្នែកមួយនៃជម្រកឧក្រិដ្ឋជនឆបោកតាមអនឡាញ ក្រុមហ៊ុនរដ្ឋអំណាចចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ឬ យូឌីជី (UDG) បានឈូសឆាយដីធ្លី ផ្ទះសម្បែង និងបណ្ដេញពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅឋានដោយបង្ខំ ដើម្បីបង្កើតជាទីក្រុងរណប និងប្រលានយន្តហោះជាដើម។
សមត្ថកិច្ចខេត្តកោះកុងគំរាមកំហែងពលរដ្ឋរងគ្រោះដីធ្លីមិនឱ្យមកភ្នំពេញ ដើម្បីគាំទ្រសមាជិកដែលត្រូវចូលបំភ្លឺនៅតុលាការ
មន្ត្រីសង្គមស៊ីវិលថាទង្វើរបស់អាជ្ញាធរនេះជាការរំលោភសិទ្ធិពលរដ្ឋ ធ្ងន់ធ្ងរ។
សកម្មជនមាតាធម្មជាតិរកឃើញសាឡង់បូមខ្សាច់ខុសច្បាប់នៅតាមព្រែកខេត្តកោះកុងជាច្រើន យកទៅលក់ឱ្យសិង្ហបុរីជាថ្មី
ពួកគាត់ថា ការធ្វើអាជីវកម្មបូមខ្សាច់ទៅលក់នៅក្រៅប្រទេសនេះ មានទ្រង់ទ្រាយធំជាងមុន ហើយគ្មានព័ត៌មានលម្អិតអំពីក្រុមហ៊ុនទាំងនោះឡើយ។ ពួកគេថា នេះជាហេតុធ្វើឱ្យការប្រព្រឹត្តអំពើពុករលួយ អាចកើតមានយ៉ាងងាយស្រួល។
មនុស្សម្នាក់ស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា
ជំនន់ទឹកភ្លៀងក៏កំពុងបង្កផលប៉ះពាល់ដល់ដំណាំ ផ្លូវថ្នល់ ស្ពាន ផ្ទះពលរដ្ឋ ខណៈពលរដ្ឋមួយចំនួនជាប់គាំងនៅតំបន់ភ្នំ ក្រោយភ្លៀងធ្លាក់យ៉ាងគំហុក ចាប់ពីថ្ងៃទី១០ ដល់១៣ កក្កដា។










