ស្លាក: ច្បាប់
លោក រ៉ុង ឈុន សង្ឃឹមថា ក្រសួងយុត្តិធម៌នឹងផ្តល់យុត្តិធម៌ដល់ក្មួយប្រុសរបស់លោក ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរកាលពី៨ឆ្នាំមុន
ការលើកឡើងនេះ គឺក្រោយពេលម្តាយមន្ត្រីសហជីពរូបនោះ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌។
តុលាការតម្កល់សាលក្រមផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងនិងពលរដ្ឋដែលថតពីបញ្ហាព្រំដែនខ្មែរថៃ
គ្រួសារខកចិត្ត និងទទូចឱ្យតុលាការ ពិចារណាទម្លាក់បទចោទប្រកាន់ ព្រមទាំងដោះលែងប្ដី និងសាច់ញាតិពួកគាត់ ឱ្យមានសេរីភាពវិញ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថា ការបង្កើតច្បាប់ប្រឆាំងការឆបោកអនឡាញដើម្បីកុំឱ្យឧក្រិដ្ឋកម្មរីករាលដាលវិញ
អ្នកឃ្លាំមើលថា ដើម្បីអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពលុះត្រាតែមេដឹកនាំក្រុងភ្នំពេញចេះគោរពច្បាប់ មិនឃុបឃិតជាមួយឧក្រិដ្ឋជន រីឯកម្លាំងអាជ្ញាធរក៏ត្រូវតែធ្វើការដោយឯករាជ្យ ដោយមិនមែនចាំតែស្ដាប់បញ្ជា។
ជនសង្ស័យបើករថយន្ដបុកក្មេង ចេញវីដេអូសុំទោសសាធារណជន
https://youtu.be/m2ixkugBUvYករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅក្នុងខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី ១៨ មីនា ដោយអ្នកបើករថយន្តបានបុកក្មេងប្រុសម្នាក់ឱ្យរបួសធ្ងន់ បានក្លាយជារឿងជជែកគ្នាមិនដាច់ស្រេចក្នុងបណ្ដាញសង្គម។សាធារណជននៅតែបង្ហាញការមិនទុកចិត្តលើសមត្ថកិច្ចពាក់ព័ន្ធថាពិតជាបានចាប់អ្នកប្រព្រឹត្តពិតប្រាកដទៅផ្ដន្ទាទោស ឬបានត្រឹមអ្នកទទួលទោសជំនួស?សាធារណជននៅតែមានការសង្ស័យជាច្រើននៅក្នុងរឿងនេះ ខណៈជនសង្ស័យជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន ២នាក់ គឺម្នាក់ជាកូនប្រុសអភិបាលស្រុកកងមាស និងស្រ្តីម្នាក់ទៀតបានចេញវីដេអូសុំទោសសាធារណជនថាខ្លួនគ្មានចេតនាបង្កគ្រោះថ្នាក់ចរាចរណ៍ និងករណីប្រើពាក្យមិនសមរម្យជាដើម។សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង អ្នកស្រី សុជីវី និងប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោក ស៊ឹង សែនករុណា អំពីរឿងនេះដូចតទៅ៖










