ស្លាក: ឡេង ណាវ៉ាត្រា
អ្នកឃ្លាំមើលជំរុញឲ្យអាជ្ញាធរ និងតុលាការ ស៊ើបអង្កេតលើប្រភពទ្រព្យសម្បត្តិរបស់លោក ឡេង ណាវ៉ាត្រា
ការលើកឡើងបែបនេះ គឺបន្ទាប់ពីពួកគាត់សង្កេតឃើញថា មកទល់ពេលនេះ អាជ្ញាធរ និងតុលាការ ហាក់មិនទាន់បានស៊ើបអង្កេតករណីនេះឲ្យបានស៊ីជម្រៅនោះឡើយ ខណៈជនរងគ្រោះរាប់ពាន់ម៉ឺននាក់កំពុងរង់ចាំយុត្តិធម៌។
អតិថិជនរងគ្រោះទាមទារសំណងដីផ្ទះ និងដាក់ទោសឧកញ៉ា ឡេង ណាវ៉ាត្រា តាមច្បាប់
រីឯ អ្នកឃ្លាំមើល ស្នើឱ្យសមត្ថកិច្ច ជំនាញ ស៊ើបអង្កេតឱ្យស៊ីជម្រៅ ពាក់ព័ន្ធបណ្ដាញទុនវិនិយោគដ៏ស្មុគស្មាញ របស់ លោក ឡេង ណាវ៉ាត្រា ដែលពួកគាត់ជឿជាក់ថា លោក ឡេង ណាវ៉ាត្រា មានអ្នក មានអំណាច ជាខ្នងបង្អែក។ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសក្ស័យធនគម្រោងសង់ផ្ទះ និងលក់ដីឡូតិ៍ ៦អា (6A) ហើយប្រកាសប្រគល់ទ្រព្យសម្បត្តិទាំងអស់ របស់លោករួមទាំងដីផ្នូរម្តាយរបស់លោក និងកង ម៉ូតូ ឡាន ឱ្យរដ្ឋាភិបាល ដោះស្រាយវិញ។








