ស្លាក: អាជីវកម្មនៅថៃ

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ឱ្យ​ថៃ​ដោះលែង​អាជីវករ​ខ្មែរ​៣២​នាក់​ដែល​ថៃ​ចាប់ខ្លួន

0
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ថៃ​ដោះលែង អាជីវករ​ខ្មែរ ជាង​៣០​នាក់​ដែល​ថៃ​ចាប់ខ្លួន ដោយ​ចោទ​ពី​បទ​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​បើក​មុខរបរ​លក់ដូរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ពួកគាត់​អះអាង​ថា មាន​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ​កាន់តែ​ច្រើន​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ដោយ​ពុំ​មាន​កិច្ច​អន្តរាគមន៍ ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បាន​ត្រឹមត្រូវ។ថ្មីៗ​នេះ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​៣២​នាក់ ក្រោយពី​ពួកគាត់ បើក​មុខរបរ​លក់​ដូ​រ​នៅ​ផ្សារ​រ៉ុងក្លឿ (Rong Kluea Market) ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​មាន​រយៈពេល​៥​ថ្ងៃ​ហើយ...

ចិន​ជំរុញ​ឱ្យ​កម្ពុជា​បង្ក្រាប​បណ្ដាញ​ឆបោក​អនឡាញ​ឱ្យ​ដល់​ឫសគល់

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ជំរុញ​ជា​ថ្មី​របស់​ទីក្រុង​ប៉េកាំង​នេះ គឺជា​ការ​បង្កើន​សម្ពាធ​ដោយ​ចំហ​លើ​រដ្ឋាភិបាល​កម្ពុជា និង​បង្ហាញ​ថា ចិន​លែង​អត់ធ្មត់​ចំពោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ដែល​បន្ត​គំរាមកំហែង​ដល់​ពលរដ្ឋ​ចិន និង​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​ចិន​នៅ​លើ​ឆាក​អន្តរជាតិ។