យ៉ាងហោចណាស់ កុមារីម្នាក់ និងយុវជនពីរនាក់ បានរងរបួសធ្ងន់ ដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ ដែលវាយប្រហារចូលខេត្តបន្ទាយមានជ័យ ខណៈមន្ត្រីនគរបាលខ្មែរម្នាក់បានស្លាប់ ដោយសារការបាញ់ប្រហារកាំភ្លើងស៊ីប (Sniper) ពីកងទ័ពថៃ អំឡុងពេលដើរល្បាតនៅអូរស្មាច់។
កម្លាំងជាតិស្នើសមាជិកហ្វ្រង់កូហ្វូនីជួយជម្រុញឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ និងផ្សះផ្សារជាតិ
គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ស្នើសុំប្រទេសសមាជិកហ្វ្រង់កូហ្វូនីទាំងអស់ ជាពិសេសប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក ម៉ាក យ៉ូសែប ខានី (Mark Joseph Carney) ជួយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយ និងសម្របសម្រួលឲ្យមានការផ្សះផ្សារជាតិមួយរវាងអ្នកនយោបាយខ្មែរ។ស្របពេលអង្គការហ្វ្រង់កូហ្វូនី ចាប់ផ្តើមបើកកិច្ចប្រជុំក្រោមប្រធានបទ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល...






