ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក ឈើតឆៃ ឆៃវ៉ៃវិទ (Cherdchai Chaivaivid) បានថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ដោយអះអាងថា តំបន់ទឹកដីដែលថៃកំពុងកាន់កាប់ និងមានជម្លោះជាមួយកម្ពុជា គឺជាទឹកដីរបស់ថៃ។ លោក ឈើតឆៃ ក៏បានអះអាងថា ប្រទេសថៃធ្លាប់បានអនុញ្ញាតឱ្យជនភៀសខ្លួនខ្មែរស្នាក់នៅលើទឹកដីថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែប្រជាពលរដ្ឋខ្មែរទាំងនោះ មិនព្រមត្រឡប់ទៅប្រទេសកម្ពុជាវិញ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






