
ក្រសួងរតនាគារអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជាគឺ លោក កុក អាន និងបណ្តាញរបស់គាត់សរុបចំនួន ២៨នាក់ និងអង្គភាព ដែលពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់អន្តរជាតិ។
អាមេរិកបញ្ជាក់ថា បណ្តាញរបស់លោក កុក អាន បានលួចលុយ រាប់លានដុល្លារ ពីជនរងគ្រោះ ជាពិសេសនៅសហរដ្ឋអាមេរិក ដោយប្រើល្បិចបោកប្រាស់បែប “ស្នេហា និងវិនិយោគ”។
អាមេរិករកឃើញថា ក្រុមហ៊ុន និងអចលនទ្រព្យជាច្រើនរបស់លោក កុក អាន គឺជាទីតាំងសម្រាប់ប្រតិបត្តិការបោកប្រាស់ និងអំពើជួញដូរមនុស្ស៕







