រដ្ឋាភិបាលវៀតណាម បានឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យវៀតណាម ចំនួន ៣នាក់ ដោយអះអាងថា ពួកគេឆ្លងដែនខុសច្បាប់ ពីកម្ពុជា ចូលប្រទេសវៀតណាម និង ពាក់ព័ន្ធអំពើភេរវកម្ម។ យ៉ាងណា អ្នកឃ្លាំមើលសង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនជាសម្ងាត់សកម្មជនទាំងនេះ ពីកម្ពុជាឱ្យវៀតណាម ខណៈអង្គការ សិទ្ធិមនុស្សអន្តរជាតិ ហៅចំណាត់ការ របស់អាជ្ញាធរៀតណាម ថា ជាការរំលោភសិទ្ធិមនុស្សឃោរឃៅ។
អ្នកឃ្លាំមើលរិះគន់ថា ការបង្ក្រាបឆបោកអនឡាញមិនទាន់អាចកំណត់គោលដៅអ្នកមានអំណាច
យុទ្ធនាការបង្ក្រាបប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា កំពុងរងការចោទសួរថា តើអាជ្ញាធរកំពុងផ្តោតលើអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម ឬគ្រាន់តែចាត់វិធានការលើបុគ្គលិកថ្នាក់ទាប និងជនបរទេសប៉ុណ្ណោះ។






