លោក ហ៊ុន សែន រង​ការ​រិះគន់​ថា បញ្ជា​ឱ្យ​មន្ត្រី​បម្រើ​គណបក្ស​ដើម្បី​រក្សា​តំណែង ខណៈ​គ្មាន​ប្រព័ន្ធ​គណនេយ្យភាព​

0
178
ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នក​តាមដាន​បញ្ហា​សង្គម​កម្ពុជា អះអាង​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ប្រើប្រាស់​យុទ្ធសាស្ត្រ​នយោបាយ​ដដែលៗ​ក្នុង​ការ​ត្រៀមលក្ខណៈ​សម្រាប់​ការបោះឆ្នោត​ដែល​នឹង​ខិត​ជិត​មកដល់​ក្នុង​ពេល​ខាងមុខ ដោយ​បង្គាប់បញ្ជា​ឲ្យ​មន្ត្រី​នៅ​មូលដ្ឋាន​ធ្វើការ​តម្រូវ​ចិត្ត​ថ្នាក់លើ ដើម្បី​រក្សា​តំណែង ប៉ុន្តែ​គ្មាន​ប្រព័ន្ធ​គណនេយ្យភាព​សម្រាប់​ដោះស្រាយ​បញ្ហា​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ ការ​អះអាង​នេះ​បន្ទាប់ពី​ប្រមុខ​រដ្ឋស្តីទី លោក ហ៊ុន សែន បាន​ចាប់ផ្តើម​បេសកកម្ម​ចុះ​ជួប​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា នៅ​តាម​មូលដ្ឋាន ក្នុង​ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២៥​និង​២៦ ខែមេសា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ មេសា​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​វោហារ​សព្ទ​នយោបាយ​ដែល​គ្មាន​ប្រសិទ្ធភាព​និង​ដដែលៗ​ទៅ​មន្ត្រី​នៅ​មូលដ្ឋាន​របស់​គាត់ ដែល​ជា​ហេតុ​បង្ក​ជា​ឧបសគ្គ​បង្កើត​ទៅជា​អំពើពុករលួយ​ជា​ប្រព័ន្ធ ពិបាក​នឹង​លុប​បំបាត់​បាន ពីព្រោះ​មន្ត្រី​មូលដ្ឋាន ធ្វើការ​បម្រើ​បក្ស​មិន​បម្រើ​រាស្ត្រ ដោយ​បិទបាំង​នូវ​ការពិត​ដែល​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​កំពុង​តែ​ជួប​ប្រទះ​ដូចជា វិបត្តិ​ដីធ្លី ការ​ធ្លាក់ចុះ​តម្លៃ​កសិផល និង​ភាព​អយុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុល​ការ​ជាដើម។

លោក សេង វណ្ណលី បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បង្ហាញ​ការ​យកចិត្តទុកដាក់​ខ្លាំង​តែ​នៅពេល​បោះឆ្នោត​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មាន​ទំនុកចិត្ត​នូវ​ភាព​ស្មោះត្រង់។ លោក​ថា ប្រសិទ្ធភាព​ពិតប្រាកដ​នឹង​មិន​កើតមាន​ទេ ប្រសិនបើ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កែទម្រង់​រចនា​សម្ព័ន្ធ​ដឹកនាំ​ឲ្យ​មាន​តម្លាភាព។

លោក សេង វណ្ណលី៖ «សរុប​មក​ដរាបណា​សិទ្ធិអំណាច​សម្រេចចិត្ត​នៅតែ​លើ​ដៃ​បុគ្គល​ម្នាក់ៗ​រឺក៏​គណបក្ស​មួយ ហើយ​មន្ត្រី​នៅតែ​ខ្លាច​អំណាច​ថ្នាក់លើ​ជាង​ខ្លាច​ការបាត់បង់​ទំនុកចិត្ត​ពី​ពលរដ្ឋ នោះ​ការណែនាំ​ទាំងឡាយ​នឹង​នៅតែ​ជា​សម្លេង​ដែល​បន្លឺ​នៅក្នុង​សាល​ប្រជុំ ហើយ​រលាយ​បាត់​ទៅវិញ​នៅ​ពេល​ដែល​កម្មវិធី​ត្រូវ​បាន​បញ្ចប់»។

លោក សេង វណ្ណ​លី បន្ថែម​ទៀត​ថា កម្ពុជា​ត្រូវការ​ការ​ផ្លាស់ប្ដូរ​ពី​វប្បធម៌​និយាយ​ច្រើនជាង​ធ្វើ មក​ជា​ការ​កសាង​ស្ថាប័នរដ្ឋ​ដែល​រឹងមាំ​និង​មានច្បាប់​ទម្លាប់​ច្បាស់លាស់​ដើម្បី​ធានា​ថា សេវាកម្ម​សាធារណៈ​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ស្មើភាព​ដោយ​គ្មាន​ការរើសអើង​ផ្នែក​នយោបាយ​ណាមួយ​កើត​មាន​ឡើង។

ការ​អះអាង​របស់​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ គឺ​បន្ទាប់ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​ពេលនេះ​កំពុង​បំពេញ​តួនាទី​ជា​ប្រមុខ​រដ្ឋស្តីទី បាន​ចុះ​ជួប​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២៥​និង​២៦ ខែមេសា។

អ្នកនាំពាក្យ​លោក ហ៊ុន សែន គឺ​លោក ជា ធីរិទ្ធ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ការ​ចុះ​ជួប​សំណេះ សំ​ណា​ល​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា គឺ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្រើន​រំឭក និង​ជំរុញ​ដល់​មន្ត្រី​នៅ​មូលដ្ឋាន ឲ្យ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ រួម​នឹង​ការ​ដោះស្រាយ​បញ្ហា​នានា ដែល​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា។

កាលពី​ថ្ងៃទី​២៥ និង ២៦ ខែមេសា លោក ហ៊ុន សែន បាន​ចុះ​ជួប​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្តកំពង់ចាម ដែល​មាន​ចំនួន​ជិត ១ ២០០​នាក់​។ បន្ទាប់ពី​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៅ​ខេត្តកំពង់ចាម លោក ហ៊ុន សែន ក៏បាន​បន្តដំណើរ​ទៅកាន់​ខេត្ត​ត្បូងឃ្មុំ បាន​ជួប​មន្ត្រី​ចំនួន​ជិត ៩០០​នាក់ និង​បាន​ថ្លែង​សារ​នយោបាយ​ស្រដៀង​គ្នា​នៅ​ខេត្ត​កំពង់ចាម​ដែរ។

ក្រុម​អ្នកឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា មេដឹកនាំ​នៃ​គណបក្សកាន់អំណាច បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​ចែក​អំណោយ តែ​នៅ​មុន​ពេល​បោះឆ្នោត​ប៉ុណ្ណោះ​។ ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល តែងតែ​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​បក្ស​កាន់អំណាច​តាមរយៈ​ការ​គំរាមកំហែង​ដោយ​ហិង្សា​លើក​រូបរាងកាយ និង ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជាដើម។

ប្រទេស​កម្ពុជា ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ជាង​៤​ទសវត្ស​មកនេះ បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​និង​គ្រួសារនិយម បក្ខពួក​និយម នៅ​គ្រប់​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ទាំងអស់ គឺ​គិតតែ​ពី​កសាង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ពង្រឹង​អំណាច​គ្រួសារ​ដោយ​លើក​បន្តុប​កូនចៅ​និង​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​កាន់​តួនាទី​សំខាន់ៗ​នៅក្នុង​ជួរ​រដ្ឋាភិបាល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ